a:link { color: #cc0000; } a:visited { color: #cc0000; } a img { border-width: 0; } #outer-wrapper { font: normal normal 89% Verdana, sans-serif; } /* Header ----------------------------------------------- */ #header-wrapper { margin:0; padding: 0; background-color: #ffffff; text-align: left; } #header { margin: 0 2%; background-color: #ffe6b3; color: #cc0000; padding: 0; font: italic bold 254% Times, serif; position: relative; } h1.title { padding-top: 38px; margin: 0 1% .1em; line-height: 2em; font-size: 100%; } h1.title a, h1.title a:visited { color: #cc0000; text-decoration: none; } #header .description { display: block; margin: 0 1%; padding: 0 0 40px; line-height: 1.4em; font-size: 50%; } /* Content ----------------------------------------------- */ .clear { clear: both; } #content-wrapper { margin: 0 2%; padding: 0 0 15px; text-align: left; background-color: #ffffcc; border: 4px solid #ffcc66; border-top: 4px; } #main-wrapper { margin-left: 1%; width: 64%; float: left; background-color: #ffffcc; display: inline; /* fix for doubling margin in IE */ word-wrap: break-word; /* fix for long text breaking sidebar float in IE */ overflow: hidden; /* fix for long non-text content breaking IE sidebar float */ } #sidebar-wrapper { margin-right: 1%; width: 29%; float: right; background-color: #ffffcc; display: inline; /* fix for doubling margin in IE */ word-wrap: break-word; /* fix for long text breaking sidebar float in IE */ overflow: hidden; /* fix for long non-text content breaking IE sidebar float */ } /* Headings ----------------------------------------------- */ h2, h3 { margin: 0; font-size: 115%, 120; } /* Posts ----------------------------------------------- */ .date-header { margin: 1.5em 0 0; font-weight: normal; font-weight: bold; font-style: italic; color: #2D8930; font-size: 85%; } .post { margin: 0 0 1.5em; padding-bottom: 1.5em; } .post-title { margin: 0; padding: .5em; font-size: 140%; font-weight: bold; text-align: center; line-height: 1em; } .post-title a, .post-title a:visited, .post-title strong { text-decoration: none; color: #ff7f50; font-weight: bold; } .post div { margin: 0 0 .75em; line-height: 1.3em; text-align: left; } .post-footer { margin: .25em 0 0; color: #000000; font-size: 80%; } .post-footer .span { margin-right: .3em; padding-top: .1em } .post img { padding: 4px; border: 1px solid #ffcc66; } .post blockquote { margin: 1.5em; margin-left: 1.5em; padding: 1em; font-style: italic; font-size: 90%; border-style: none; background-color: #ffffe0; } .post blockquote p { margin: .75em 0; } /* Comments ----------------------------------------------- */ #comments h4 { margin: 1em 0; color: #2D8930; } #comments h4 strong { font-size: 110%; } #comments-block { margin: 1em 0 1.5em; line-height: 1.3em; } #comments-block dt { margin: .5em 0; } #comments-block dd { margin: .25em 0 0; } #comments-block dd.comment-footer { margin: -.25em 0 2em; line-height: 1.4em; font-size: 78%; } #comments-block dd p { margin: 0 0 .75em; } .deleted-comment { font-style:italic; color:gray; } .feed-links { clear: both; line-height: 2.5em; } #blog-pager-newer-link { float: left; } #blog-pager-older-link { float: right; } #blog-pager { text-align: center; } /* Sidebar Content ----------------------------------------------- */ .sidebar h2 { margin: 1.6em 0 .5em; padding: 2px 4px; background-color: #ffe6b3; font-size: 100%; color: #cc0000; border: 1px solid #ffd700; } .sidebar ul { margin: 0; padding: 0; list-style: none; } .sidebar li { margin: 0; padding-top: 0; padding-right: 0; padding-bottom: .5em; padding-left: 15px; text-indent: 15px; line-height: 1.5em; } .sidebar { color: #000000; line-height:1.3em; } .sidebar .widget { margin-bottom: 1em; } .sidebar .widget-content { margin: 0 5px; } /* Profile ----------------------------------------------- */ .profile-img { float: left; margin-top: 1; margin-right: 5px; margin-bottom: 5px; margin-left: 0; padding: 4px; border: 1px solid #ffcc66; } .profile-data { margin:0; text-transform:uppercase; letter-spacing:.1em; font-weight: bold; line-height: 1.6em; font-size: 78%; } .profile-datablock { margin:.5em 0 .5em; } .profile-textblock { margin: 0.5em 0; line-height: 1.6em; } /* Footer ----------------------------------------------- */ #footer { clear: both; text-align: center; color: #000000; } #footer .widget { margin:.5em; padding-top: 30px; font-size: 85%; line-height: 1.5em; text-align: left; } /** Page structure tweaks for layout editor wireframe */ body#layout #header { width: 750px; } -->

Tuesday, November 10, 2009

រដ្ឋាភិបាលខ្មែរ តែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺត្រឹមត្រូវ

ចាប់តាំងពី​មាន​ជំលោះ​នៅ​តំបន់ក្បែរប្រាសាទព្រះវិហារ ដែរបង្កឡើងដោយក្រុមជ្រុលនិយមសៀមមក ក៏ចេះតែមានបញ្ហាមិនចេះ ចប់រវាង ប្រទេសកម្ពុជា និងសៀម។ បញ្ហានេះ បានធ្វើអោយកាន់តែ មានការប្រកាន់ពូជសាសន៍ រវាងខ្មែរ និងសៀម រូមទាំងមានការសំលាប់ក្រៅច្បាប់ យ៉ាងព្រៃផ្សៃ លើពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីសៀម ទៀតផង។ ចុងក្រោយនេះ ប្រហែលជា ជ្រិញខ្លាំងពេកហើយ បានជារដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រីឆ្លៀតឱកាស តែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អោយក្លាយជាទីព្រឹក្សាសេដ្ឋកិច្ចនៃ រដ្ឋាភិបាលខ្មែរ និងជាទីព្រឹក្សាពិសេស របស់លោក ហ៊ុន សែន ថែមទៀត។ ចុងក្រោយនេះ បំផុតនេះ លោក ហ៊ុន សែន បានហៅលោក ថាក់ស៊ីន ថា សំលាញ់អមតៈ និងជាជនរងគ្រោះនយោបាយ

លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជា ដើម្បីទទួលតំណែងថ្មីរបស់លោក ជាទីប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាលកម្ពុជា

សង្រ្គាមពាក្យសំដីបាន ចាប់ផ្តើមឡើងរវាងនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ រហូតដល់ពេលមានការប្រកាសតែងតាំង ជាផ្លូវការ ដោយព្រះរាជក្រឹតនៃព្រះមហាក្សត្រខ្មែរ ។ នាយករដ្ឋមន្ត្រីប្លន់អំណាច អាពីស៊ីត បានប្រតិកម្មភ្លាម ដោយកោះហៅ ឯកអគ្គរាជទូតសៀម ត្រលប់ទៅស្រុកវិញ ជាវិធានការឆ្លើយតប។ រីឯខ្មែរវិញ ក៏កោះហៅឯកអគ្គរាជទូតខ្មែរ ត្រលប់មកវិញដែរ នៅថ្ងៃបន្ទាប់គ្នានោះ។ ព្រឹត្តិការណ៍នេះ បានបង្កអោយមានចំណោទ ទស្សនៈ និងការយល់ឃើញផ្សេងៗគ្នា ក្នុងការតែងតាំង លោក ថាក់ស៊ីន៖

រដ្ឋាភិបាលការពារ

ថានេះជាទង្វើត្រឹមត្រូវ ប្រកបដោយមនុស្សធ៌ម ដោយសារលោកថាក់ស៊ីន ជាជនរងគ្រោះខាងនយោបាយ ធ្លាក់ពីអំណាចដោយអំពើររដ្ឋប្រហារ។ លោកថាក់ស៊ីនជាមនុស្ស មានទេពកោសល្យ សមត្ថភាព និងជាមហាសេដ្ឋីជំនួញទូរគមនាគម៍ ផង ការតែងតាំងលោក ថាក់ស៊ីន ជាការព្យាយាមប្រើប្រាស់ធនធាន មនុស្សដើម្បីអភិវឌ្ឍន៍ ប្រទេសកម្ពុជា ដែលកុំពុងតែត្រូវការ ការវិនិយោគទុន។

ក្រុមបក្សប្រឆាំង និងសង្គមស៊ីវិល

បានរិះគន់ នឹងសំដែងការព្រួយបារម្ភថា ប្រទេសកម្ពុជា មានបញ្ហាជាច្រើន មិនទាន់ទាំង ដោះស្រាយរួចផង យករឿងថាក់ស៊ីន ស្រុកសៀមយកមកអំពុលទុក ធ្វើអោយខូចទំនាក់ទំនងការទូត នៃប្រទេសទាំងពីរកាន់តែខ្លាំង។ ហើយថា ថាក់ស៊ីន ជាជនជាតិសៀម ដែលសៀមមិនដែលបំរើប្រយោជន៍ខ្មែរទេ ក្នុងប្រវត្តិសាស្រ្ត មានតែចង់បានប្រទេសខ្មែរ និងមើលងាយខ្មែរ តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត គឺវិស័យពាណិជ្ជកម្ម រវាង ប្រទេសទាំងពីរកាន់តែមានភាពតានតឹង ដែលអាចនឹងប៉ះពាល់ដល់ ជីវភាពនៃអាជីវករតាមព្រំដែន។ ក្រៅពីនេះនៅមានកកម្មករខ្មែរ ទាំងខុសច្បាប់ និងស្របច្បាប់នៅប្រទេសសៀម រាប់ម៉ឺន នាក់ ដែលអាចនឹងប្រឈមមុខនឹង សុវត្ថភាពផ្ទាល់ខ្លួន។

យោបល់ទាំងអស់នោះសុទ្ធតែមានហេតុផល រៀងៗខ្លួន។

ខ្ញុំវិញ! គិតថារដ្ឋាភិបាលខ្មែរ ម្តងនេះ ប្រើយុទ្ធសាស្រ្ត មួយនេះប្រហែលជាប្រសើរ សំរាប់កម្ពុជា ជាជាងពន្យាពេល ការចរចារមិនដាច់ស្រេច ដោយសារ អាសៀម ប្រើលេសមិនឈប់។ អាក្រក់បំផុតនោះ អាពីស៊ីត (នៅពីក្រោយខ្នងដោយស្តេច) ប្រើប្រាស់ជំលោះផ្ទៃក្នុងរបស់ខ្លួន ដាក់សំពាធ ប្រទេសកម្ពុជា នេះជាសំដីរបស់ លោក ថាក់ស៊ីន ផ្ទាល់

យុទ្ធសាស្រ្តនេះ ត្រូវបានប្រើប្រាស់ច្រើនលើកច្រើនសារ មកហើយ ក្នុងការបំបែកបំបាក់គណបក្សណា ដែលមានកំលាំង ប្រឈមនឹងគណបក្សប្រជាជនកម្ពុជា ដូចជា៖ គណបក្ស ហ្វ៊ុន ស៊ិន ប៉ិច , គណបក្ស ជាតិខ្មែរ ក្រោយមកដោយសារយុទ្ធសាស្រ្តបំបែកហ្នឹង ក៏ក្លាយជាគណបក្ស សម រង្ស៊ី វិញ។ ពេលនេះហ៊ុនសែន ប្រើប្រាស់យុទ្ធសាស្រ្តដដែល របស់គាត់ ជាមួយនឹងប្រទេសសៀមម្តង សូម្បីតែអ្នកវិភាគនយោបាយសៀម ក៏និយាយដែរថា លោកថាក់ស៊ីន ប្រើប្រាស់ ប្រទេសកម្ពុជា ជាទីតាំងដើម្បីទំនាក់ទំនង នឹងអ្នកគាំទ្រអាវក្រហមរបស់គាត់ ក្នុងប្រទេសសៀម។

បើសត្រូវរបស់យើង ខឹងនឹងយើង មានន័យថា យើងធ្វើត្រូវ តែបើសត្រូវយើង សរសើរយើង មានន័យថាយើងធ្វើខុស។ ពាក្យនេះ សម្តេចឳ នរោត្តម សីហនុ ធ្លាប់បានមានព្រះបន្ទូល គឺជាសភាសិតដ៏ត្រឹមត្រូវ។

បន្ទាប់តទៅនេះ យើងត្រូវរង់ចាំមើល ប្រតិកម្មពីក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន វិញ ថាតើពួកគេយល់យ៉ាងណាដែរ? បើសិនជាពួកគេយល់ថា ការតែងតាំងថាក់ស៊ីន ជាការបំពុលបរិយាកាសនយោបាយ របស់សៀម ឬថា ដូចជាការហុចដាវអោយប្រទេសកម្ពុជា ទៅវិញនោះ ពេលនោះអ្នកគាំទ្រ ថាក់ស៊ីន ប្រហែលជាស្រងាកចិត្ត នឹងការសំរេចចិត្តទទួលយកតំណែង របស់លោក ជាទីព្រឹក្សារបស់លោកហ៊ុន សែន។ ពេលនោះការតែងតាំង លោក ថាក់ស៊ីន នឹងគ្មានឥទ្ធិពលអ្វីចំពោះ ប្រទេសសៀម ហើយនឹងធ្វើអោយប្រជាប្រិយភាពរបស់ លោក ថាក់ស៊ីន ខ្លួនឯង សាបរលាប ខ្លាចតែ លោក ថាក់ស៊ីន អាចនឹងត្រូវចោទប្រកាន់ពីបទក្បត់ជាតិផង

ការតែងតាំងលោក ថាក់ស៊ីន មានប្រយោជន៍ ឬ អត់ សន្លឹកបៀរឋិតលើដៃអ្នកគាំទ្រ លោក ថាក់ស៊ីន ឯណោះ។

Wednesday, October 21, 2009

ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ជា​ប្រវត្តិសាស្រ្ត​ដែល​ត្រូវតែ​ចង់ចាំ

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១



២៣ តុលា ១៩៩១-២៣ តុលា ២០០៩ គំរប់​១៨​ឆ្នាំ នៃ​កំណើត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​សន្តិភាព​នៅ​កម្ពុជា

ក្នុង​នាម​ជា​យុវជន​ខ្មែរ​មួយ​រូប បាន​ធំ​លូតលាស់ និង​ឆ្លងកាត់​ដំណាក់​កាល​ដ៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្រ្ត​នេះ កាល​នេះ​ខ្ញុំ​មាន​អាយុ​៩​ឆ្នាំ។ ក្រោយមក​ក៏​ចំរើន​វ័យ ចូល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ និង​សាកល​វិទ្យាល័យ ក៏​ត្រូវ​តំរូវឲ្យ​រៀនសូត្រ​ពី​ប្រវត្តិសាស្រ្ត នៃ​រាជាណាចក្រ​កម្ពុជា។ លោក​គ្រូ អ្នក​គ្រូ សាស្រ្តចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត មាន​កាតព្វកិច្ច​បង្ខំ​សិស្សានុសិស្ស ត្រូវតែ​ចង់ចាំ​ប្រវត្តិសាស្រ្ត រាប់​បញ្ចូល​ទាំង​ប្រវត្តិសាស្រ្ត​ថ្មីៗ ដែល​ត្រូវ​ដាក់​បញ្ចូល ដោយ​ក្រសួង​អប់រំ ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​ផង។

ខ្ញុំ​នៅ​ចាំ​បានថា ២៣ តុលា ជា​ប្រវត្តិសាស្រ្ត​ថ្មីៗ​បំផុត ដែល​ត្រូវ​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជាពេលនោះ និង​ថែមទាំង​ប្រកាស​យក​ជា​ទីវាជាតិ ដោយ​ចុះ​ជាផ្លូវ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ របស់​ក្រសួង​រៀបចំ​បុណ្យ​ជាតិ។ ប្រជាពលរដ្ឋ​ខ្មែរ​មន្ត្រី​រាជការ បាន​ឈប់​សំរាក​មួយ​ថ្ងៃ​នៅ​នៅ​ថ្ងៃ​នោះ។ ស្ទើរ​គ្រប់​ស្ថានីយ៍​ទូរទស្សន៍ បាន​ចាក់​ផ្សាយ​ពី​ឯកសារ​ភាយន្ត ស្តីពី ដំណើរ​ការ​មុន​នឹង​សំរេច​បាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។មើលទៅ​ហាក់ដូចជា​ប្រវត្តិសាស្រ្ត​ត្រូវ​គេ​ព្យាយាម​ធ្វើ​អោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចងចាំ។ ប៉ុន្តែ ប្រហែល​ជា​២​ឬ​៣​ឆ្នាំ​ចុងក្រោយ​នេះ ២៣ តុលា ត្រូវ​គេ​លុប​ចេញ​ពី​ពិធី​បុណ្យ ជាតិ​ប្រចាំ​ឆ្នាំ​វិញ និង​កាន់​តែ​លើក​ស្ទួយ ថ្ងៃ ៧ មករា ជា​ជំនួស​វិញ។

ពេលនេះ​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់​មួយ​កំពុង​ត្រូវ​គេ​បង្ខំ​ឲ្យ​បំភ្លេច
ប៉ុន្តែ​ខ្ញុំផ្ទាល់ និង​ខ្មែរ​រាប់​លាន​អ្នក​ដែល​ស្នេហា​ប្រជាធិបតេយ្យ បូរណភាព​ទឹកដី អធិបតេយ្យ​ភាព នឹង​មិន​បំភ្លេច​ទេ

ខ្ញុំ​ផ្ទាល់ ប្តាជ្ញា​ចិត្ត​ថា នឹង​ចំណាយ​ពេល​វេលា​១​ថ្ងៃ ជា​រៀង​រាល់​ឆ្នាំ​ដើម្បី ចងចាំ​ថ្ងៃនេះ (២៣ តុលា) ជា​របត់​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់ ផ្តល់​អោយ​កម្ពុជា​នូវ​សេចក្តី​សង្ឃឹម​ថ្មី​មួយ ទោះណា​ជា​ក្រោយ​មក កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ មិនត្រូវ​បាន​គេ​អនុវត្ត​ក្តី។ ពីទីនេះ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ជន​រួមជាតិ​ខ្មែរ​គ្រប់​រូប ចូល​រួម​ចងចាំ និង​គាំទ្រ ២៣ តុលា

បន្ត​គាំ​ទ្រ ២៣ តុលា មានន័យ​ថា
  • បន្ត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស៖ ដែល​តំរូវ​អោយ​ត្រូវតែ​រៀបចំ​ការបោះ​ឆ្នោត ដោយ សេរី យុត្តិធ៌ម និង​ត្រឹមត្រូវ...
  • ទាមទា​អោយ​មានការ​គោរព​បូរណភាព​ទឹកដី ពី​សំណាក់​ប្រទេស​ជិត​ខាង តាម​ផែនទីដែល​ខ្មែរ​បាន​ដាក់​ដម្កល់ នៅ​អង្គការ​សហប្រជាជាតិ៖ គឺគ្មាន​ជំលោះ​ព្រំដែន​ជាមួយ​សៀម និង​យួន ដូច​ពេល​នេះ
  • គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ មានន័យថា គាំទ្រ ឲ្យ​បន្ត​មាន​បេសកម្ម​ការិយាល័យ សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាតិ​ប្រចាំ​នៅ​កម្ពុជា៖ មិន​ត្រូវ​មាន​ច្បាប់ ស្តីពី បាតុកម្ម និង លុប​បទ​បរិហា​កេរ្ត៍ ចេញ​ពី​បទ​ព្រហ្មទណ្ឌ
  • គាំទ្រ ២៣ តុលា មានន័យថា៖ ចាត់ទុក សន្និសញ្ញា​បំពេញ​បន្ថែម បញ្ចប់​កម្មសិទ្ធិភាព កម្ពុជា​លើកោះត្រល់ និង​ដែនទឹក​ជុំវិញ ជាអំពើ ក្បត់ជាតិ

សូម​បន្ត​ចងចាំ និង​គាំទ្រ ២៣ តុលា កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស!

ជយោ! ២៣ តុលា

សម្តេច សីហនុ មាន​ម្តង​នោះ ព្យាយាម​រត់​គេច​ពី​ចិន និង​ខ្មែរក្រហម (បញ្ចប់)

ដកស្រង់​ចេញពី៖ ជំពូក​ទី​១
ឥណ្ឌូចិន៖ នៅ​ពេល​ណា​ទើប​មាន​សន្តិភាព?
(​ចាប់ពី ទំព័រ​៤០៣​)

សម្តេច សីហនុ បាន​យល់ច្រឡំ​ដោយ​សំដែង​ចេញ​នូវ​គំនិត​សុទិដ្ឋិនិយម​ដូចនេះ ហើយ​នឹក​ស្មាន​ថា គេ​នឹង​បណ្តោយ​ឲ្យ​ព្រះអង្គ​គង់​នៅ​ស្ងប់ស្ងាត់​នៅ​ប្រទស​ចិន​នោះ។ ពិត​ជា​ឆាប់​រហ័ស​មែន! ការ​គាប​សង្កត់ ការ​លួងលោម ការបញ្ជោរ និង​ការទាក់ទាញចិត្ត​គ្រប់បែបយ៉ាង​បាន​បង្ខំ​ឲ្យ​ព្រះអង្គ ចូលរួម​ធ្វើការ​តស៊ូ​ជាថ្មី ដែល​ជំរុញ​ដោយ​ការ​កាន់កាប់​របស់​វៀតណាម។កិត្តិស័ព្ទ​ជា​អន្តរជាតិ និង​ប្រជាប្រិយភាព ដ៏ធំធេង​របស់​ព្រះអង្គ​នៅកម្ពុជា បាន​ផ្តល់ឲ្យ​ព្រះអង្គ​នូវតួនាទី គន្លឹះ​មួយ​ជា​ថ្មី​ក្នុង​សោកនាដកម្ម​របស់​កម្ពុជា។

នៅឆ្នាំ១៩៧០ សម្តេច សីហនុ ព្រះ​ប្រមុខរដ្ឋ ដែលគេទម្លាក់ ពីតំណែង បាន​ចង់​ភ្ជាប់​ជោគ​វាសនា​របស់​ព្រះអង្គ ជា​មួយ​ពួក​ខ្មែរ​ក្រហម និង​សម្ព័ន្ធ​មិត្ត​វៀតណាម​និង​ចិន​របស់ពួកគេ។ នៅឆ្នាំ១៩៧៩ កា​ចាប់​ផ្តើម​ប្រកួត​ប្រជែង​គ្នា​នៅខាង​ក្រៅបាន​កើនឡើង​យ៉ាងខ្លាំង។ ការ​កាន់​កាប់​ប្រទេស​កម្ពុជា​ដោយ​វៀតណាម មិនគ្រាន់​តែ​បង្ហាញឲ្យ​ឃើញ​ការ​បង្ក​ហេតុ​មួយ​ចំពោះ​ប្រទេស​ចិន ប៉ុណ្ណោះទេ តែក៏​ធ្វើឲ្យ​សមាគម​អាស៊ាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដែរ។ ជាងនេះ​ទៅទៀត ការ​កាន់​កាប់នេះ​បាន​ធ្វើឲ្យ ប្រទេស​ថៃ​បាត់បង់ ទ្រនាប់មួយ ដែល​ខណ្ធ​ចែក​ប្រទេស​ពី​គូ​ប្រជែង វៀតណាម​ដែល​មាន​រាប់​សតវត្សរ​មក​ហើយ។

នៅ​ដើម​ដំបូង នេះ​ជា​ជា​ម្លោះ​ធម្មតា​មួយ​រវាង​ប្រទេស​វៀតណាម​ម្ខាង ហើយ​ម្ខាង​ទៀត គឺ​ប្រទេស​ចិន និង​ប្រទេស​នៅ​ក្នុង​ការ​ឧបត្ថម្ភ​របស់​ខ្លួន​គឺ​កម្ពុជា ដែល​នៅ​ពេល​នេះ​បាន​ត្រូវ​រ៉ូវ​គ្នា​ដោយ​សារ​ជម្លោះ​ជា​ប្រវត្តិសាស្រ្ត​មួយ ផ្សេង​ទៀត ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ប្រឈម​មុខ​ដាក់​គ្នា ដើម្បី​ដណ្តើម​ការត្រួតត្រា​វាល​ទំនាប​ទន្លេ​មេគង្គ។ សង្រ្គាម​ថ្មីនេះ​បាន​ផ្តល់​ឲ្យ​ពួក​សូវៀត​នូវ​ឱកាស បើក​ផ្លូវ​មួយ​មក​កាន់​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ពុំ​ធ្លាបើ​មាន​ពីមុន​មក។ បណ្តា​សម្ព័ន្ធមិត្ត ក្នុងបន្ទប់ តំបន់​របស់​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ជា​មិត្ត​នៅ​បស្ចឹមប្រទេស បានត្រូវ​អូស​ទាញ​ឲ្យ​ចូល​ក្នុង​ជម្លោះ​ម្តង​ទៀត។

ប្រទេស កម្ពុជា បាន​ក្លាយ​ទៅ​ជា​ចំណុច​ក្តៅថ្មីមួយ ក្នុង​ការ​ប្រឈម​មុខ​ដាក់​ក្នា​រវាង​ខាង​កើត​និង​ខាង​លិច។ ការ​វិវាទ​ជា​ប្រវត្តិសាស្រ្ត​ត្រូវ​បាន​ដុត បញ្ឆេះ​ជា​ថ្មី មិត្ត​និង​សម្ព័ន្ធមិត្ត​ទាំង​ឡាយ​ដែល​ជា​អ្នក​នាំអាទិ៍ បាន​ប្រើ​ល្បិចកល​ផ្សេង​ៗ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​យុទ្ធសាស្រ្ត មួយ​ក្នុង​ពេល​ដែល​គ្មាន​ប្រទេស​ណា​មួយ​ខ្វល់​ខ្វាយ ពី​ជោគវាសនា​របស់​ប្រជាជាតិ​ខ្មែរ។

Tuesday, October 20, 2009

សម្តេច សីហនុ មាន​ម្តង​នោះ ព្យាយាម​រត់​គេច​ពី​ចិន និង​ខ្មែរក្រហម (ត)


ដកស្រង់​ចេញពី៖ ជំពូក​ទី​១
ឥណ្ឌូចិន៖ នៅ​ពេល​ណា​ទើប​មាន​សន្តិភាព?
(​ចាប់ពី ទំព័រ​៤០៣​)

នៅ​ទីបំផុត​គឺ តេង ស៊ាវពីង ដែល​ត្រូវ​សម្រេច​ចិត្ត​ពី​រឿង​ព្រះអង្គ។ តេង នឹក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​ការ​ប្រកាស​យ៉ាង​ខ្ទរខ្ទារ​របស់ សមេ្តច សីហនុ ប្រឆាំង​នឹង​ខ្មែរក្រហម និង​ព្រះរាជបំណង​ចង់​គង់ប្រថាប់​នៅ​បស្ចិម​ប្រទេស​របស់​ព្រះអង្គ។ កាល​វិភាគ​របស់​គាត់​ដែល​មាន​របៀប​វារៈ ច្រើន​ហួសត្រូវ​បាន​កែប្រែ ដើម្បី​អាច​បើក​ឱកាស​អោយ​គាត់​បាន​ជួប សមេ្តច នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​១៩៧៩ ដោយ​បាន​សហប្រតិបត្តិការ ពី​ពួក​អាមេរិកាំងផង។ អម​ការពារ​ដោយ​ភ្នាក់ងារ​សន្តិសុខ​របស់​ក្រសួង​ការបរទេស​បួន​រូប សមេ្តច សីហនុ និង​មហេសី បាន​យាង​តាម​រថយន្ត​ពី​ញូវយ៉ក ទៅ ប្ល៊ែហាវ Blair House ជា​និវេសនដ្ឋាន​របស់ តេង ដើម្បី​ចូលរួម​លៀង​សាយភោជន៍ ពេលល្ងាច​ជា​លក្ខណៈ​ឯកជន​មួយ។

នៅ​មុខម្ហូប​អាហារ​ចិន​ដ៏សម្បូរពោរពាស តេង បាន​ប្រកាស​ថា ៖

សមេ្តច សីហនុ ! ព្រះអង្គ​ជា​អ្នក​សេ្នហា​ជាតិ​ដ៏ឆ្នើម​មួយ​អង្គ ព្រះអង្គ​មិន​ត្រូវ​បោះបង់​មាតុភូមិ​របស់​ព្រះអង្គ គឺ កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ។ សមេ្តច សីហនុ បាន​មាន​បន្ទូល​តប​វិញ​យ៉ាង​រហ័ស​ថា មាតុភូមិ​តែមួយគត់​របស់ខ្ញុំ គឺកម្ពុជា​ពុំមែន​កម្ពុជា​ប្រជាធិបតេយ្យទេ។ ខ្ញុំ​ក៏​ពុំមែន​ជា​អ្នក​ប្រជាធិបតេយ្យ​ខ្លាំងក្លា​ដែរ ខ្ញុំ​ជា​ស្តេច​សក្តិភូមិ​មួយ​អង្គ។ តេងបាន​ប្រកែក​តឹង​សំឡេង​ថា សមេ្តច ជា​អ្នក​ប្រជាធិបតេយ្យ​ពិប្រាកដ​មួយ​អង្គ!។

គាត់​បាន​បន្ថែម​ថា៖ ខ្ញុំ​គួរតែ​សារភាព​ថា ចំពោះ​យើង​ជា​ចិន​ពុំសូវ​ចូល​ចិត្ត ​លក្ខណៈ​នយោបាយ​ខ្លះ​ៗ​របស់​ ប៉ុល ពត ទេ ព្រោះ​គាត់​ជា​មនុស្ស​តឹងតែង​ពេក។

ប្រទេស​ចិន​បាន​សាកល្បង​បន្ទន់​ព្រះទ័យ សមេ្តចសមេ្តច មិនជឿបានសួរថា ពិតមែនឬ? តើ​លោក​ជឿ​ប្រាកដ​ថា គេ​អាច​ធ្វើ​អោយ​ខ្លា​ប្រែ​ក្លាយ​ទៅជា​សត្វ​ស្លូតបូត​បាន​ទេ?

តេង បានទទួល​ស្គាល់ថា ប្រទេស​ចិន​ពុំមាន​អំណាច​នេះទេ ប៉ុន្តែ គាត់​បាន​រំឮក​ទូល​ប្រាប់ សមេ្តច ពីការ​ប្រឹង​ប្រែង​ផ្សេង​ៗ​ដែល​ប្រទេស របស់​គាត់​បាន​ធ្វើ​រំដោះ សមេ្តច ពី​ខ្មែរក្រហម​ដែរ។ ដោយ​ធ្វើ​ជា​យក​ការ​ដឹង​គុណ​ដ៏​ជា្រលជ្រៅ របស់​សម្តេច​ចំពោះ​ប្រទេស​ចិន​ជា​សំអាង តេង បានទូល សមេ្តច ថា គឺ​ព្រះអង្គ​ជា​មាន​បន្ទូល​ព្រម​គ្នាថា ប្រទេស​ចិន​ជាមិត្ត​ចាស់​មួយ​ផង​និង ជា​មាតុភូមិ​ទី​ពីរ​ផង តាំងពី​មាន​ការផ្តួលរំលំ ព្រះអង្គ​នៅ​ឆ្នាំ ១៩៧០​ម្ល៉េះ។ វា​នឹង​ជា​ការ​ចំអក​ចំពោះ​ប្រទេស​ចិន​ដែរ សមេ្តច សីហនុ បដិសេធ​មិន​យាង​ត្រឡប់​ទៅ​រស់​នៅ ក្រុង​ប៉េកាំង​វិញតេង បាន​បន្យល់​នូវ​ការ​អះអាង​នឹង សមេ្តច ថា ការតាំង​ព្រះទ័យ​មិន​សហការ​ជាមួយ​ខ្មែរក្រហម​នឹង​ត្រូវ​បាន​គោរព​ធ្វើ​តាម ហើយ​ថា​គ្មាន​ការ​គាប​សង្កត់​ណាមួយ​នឹង​ត្រូវ​ធ្វើ​ទៅ​លើ​រូប ព្រះអង្គ​ដើម្បី​បង្ខំ​ព្រះអង្គ ពីរឿង​នេះឡើយ។ ម្យ៉ាងទៀត គេ​នឹង​មិន​តម្រូវ​អោយ​ព្រះអង្គ​យាង​ទៅ​កាន់​ទីណា​ដែល​ផ្ទុយ​នឹង​ព្រះទ័យ ព្រះអង្គ​ផង​ទេតេង បាន​សន្យា​ប្រើ​លទ្ធភាពទាំងអស់របស់គាត់ ជាមួយ​ខ្មែរក្រហម ដើម្បី​អោយ​ជួយ​ស្វែង​រក​ព្រះរាជ​បុត្រា បុត្រី ព្រះរាជនត្តា (ចៅ) និង​បណ្តា​ញាតិវង្ស​ដ៏ទៃ​ទៀត​របស់ សមេ្តច សីហនុ ដែល​បាត់​ខ្លួន​ថែម​ទៀត របស់ សមេ្តច សីហនុ ដែល​បាត់​ខ្លួន​ថែមទៀត។

ការ​អញ្ជើញ​ដ៏​ជាទីកក់ក្តៅ​របស់ តេង និង​កិច្ច​ធានា​ឲ្យមាន​សេរីភាព​ទាំងស្រុង បាន​បញ្ចប់​ការស្ទាក់ស្ទើរ​ព្រះទ័យ ចំនួន២​សប្តាហ៍​របស់ សមេ្តច សីហនុ ត្រឹមនេះ។ ព្រះអង្គ នឹងយាង​ទៅ​គង់​ប្រថាប់​នៅទីក្រុង ប៉េកាំង​ជាថ្មី​ដោយ​សេចក្តី​សង្ឃឹមថា ស្ថានភាព​នយោបាយ​ដ៏ប្រសើរ​មួយ​មុខជា​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ត្រឡប់​ទៅកាន់ ប្រទេស​កម្ពុជា ដែលឯករាជ្យ​មួយ​វិញ​មិនខាន។


នៅមាន ត

Wednesday, October 14, 2009

សម្តេច សីហនុ មាន​ម្តង​នោះ ព្យាយាម​រត់​គេច​ពី​ចិន និង​ខ្មែរក្រហម (ត)


ដកស្រង់​ចេញពី៖ ជំពូក​ទី​១
ឥណ្ឌូចិន៖ នៅ​ពេល​ណា​ទើប​មាន​សន្តិភាព?
(​ចាប់ពី ទំព័រ​៤០៣​)

ហូលប្រ៊ុកបាន​ដំណាល​ថា៖

យើង​បាន​ទួល​សួរ​ព្រះអង្គ​ថា អ្នកណា​ដែល​ព្រះអង្គ​នឹង​ត្រូវ​ពឹង​ផ្អែក? អ្នកណា​ដែល​បោះបង់​ព្រះអង្គចោល? ខ្មែរក្រហម? មនុស្ស​ទាំង​អស់​ដឹង​ថា ព្រះអង្គ​បាន​ផ្តាច់​ទំនាក់ទំនង ជាមួយ​ខ្មែក្រហម​ហើយ។ តើ សមេ្តច ចង់​បោះបង់​ប្រទេស​មួយ​ដែល​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះអង្គ​ពុំអាច​យាង​ត្រឡប់ទៅវិញ នៅពេលនេះមែនឬ?

នៅ​ថ្ងៃ​ទី​១៨ ខែ មករា ឆ្នាំ១៩៧៩ វ៉ានស៍ បាន​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​កាន់​មន្ទីរ​ពេទ្យ។ គាត់​បានទូល សមេ្តច សីហនុ ថា ព្រះអង្គ​គឺជា​ភ្ញៀវ​របស់​រដ្ឋាភិបាល​អាមេរិកាំង ហើយ​ថា​ព្រះអង្គ​អាច​គង់​នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​យូរ​តាម​តែ​ព្រះអង្គ​សព្វ​ព្រះទ័យ។ វ៉ាន់ស៍ ពុំ​មាន​និយាយ​ពី​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​មួយ​ម៉ាត់​ទាល់​តែ​សោះ។

សមេ្តច មាន​ព្រះទ័យ​ត្រេក​អរ​ជា​ពន្លឹក​ដែល​ព្រះអង្គ​បាន​ដោះ​ព្រះកាយ ចេញ​ពី​ក្រញាំ​ខ្មែរក្រហម និង​ក្លាយ​ជាមនុស្ស​ម្នាក់​មាន​សេរីភាព​ឡើងវិញ។ ប៉ុន្តែ​អ្វី​ៗ​ពុំមែន​សុទ្ធតែល្អនោះទេ៖

ខុស​ប្លែក​ពី​ពណ្តា​មេដឹកនាំ​ប្រទេស​តតិយលោក​ភាគច្រើន អតីត​ព្រះមហាក្សត្រ​អង្គ​នេះ ពុំមាន​លេខ​គណនី​ណា​មួយ​ចុះ​ក្នុង​ធនាគារ​នានា​នៅ​បរទេស​ឡើយ។ អ្នក​គ្រប់គ្រង​មន្ទីរពទ្យ លីណូសហ៊ីស ត្រូវ​ធ្វើ​អោយ​ស្រឡាំងកាំង នៅពេល​ឌេល​ដឹង​ថា អ្នក​ជំងឺ​ប្រកប​ដោយ​កិត្តិនាម​របស់​ខ្លួន​ពុំមាន​ការ​ធានា​រ៉ាប់រង ខាងផ្នែក​សុខភាព​មួយនោះ។ មន្ទីរ​ពេទ្យ​គ្មាន​គិត​អ្វី​ក្រៅ​ពី​ទាម​ទារ​អោយ​អាណាព្យាបាល ទាំងពីរ​របស់​ព្រះអង្គ គឺ​ខ្មែរក្រហម និង​ពួក​ចិន​អោយ​បង់​ថ្លៃ​ពេទ្យ​ឡើយ។ ប៉ុន្តែ​គឺ​រដ្ឋាភិបាល​អាមេរិកាំង​ជា​អ្នក​ចេញ​ប្រាក់​បង់​ថ្លៃ​ពេទ្យ​ចំនួន ១៥,០០០ ដុល្លា​ទៅវិញ។

ប៉ុន្តែ បន្ទាប់​ពី​ការ​ទៅ​សួរ​សុខទុក្ខ​របស់ វ៉ាន់ស៍ សមេ្តច សីហនុ ទ្រង់​ជ្រាប​ថា សហរដ្ឋអាមេរិក​នឹង​ព។យល់​ព្រម​ផ្តល់​សិទ្ធិជ្រកកោន​ផ្នែក​នយោបាយ​អោយ​ព្រះអង្គ​ឡើយ។ ដោយ​ត្រូវ​ធ្វើ​ងោយ​ខូច​ព្រះទ័យ សមេ្តច បាន​ប្រញាប់​ធ្វើ​ការ​ទាក់ទង​ជាមួយ ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​អង្គការ​សហប្រជាជាតិ​ភ្លាម ក្នុង​គោល​បំណង​ស។​អោយ​គាត់​បញ្ជូន​ទៅ​កាន់ ក្រុង​ប៉ារីស នូវ​ពាក្យ​ស្នើសុំលិខិត​ឆ្លង​ដែន​បារាំង​សម្រាប់​ព្រះអង្គ និង​អ្នកម្នាង ម៉ូនិក។ ព្រះអង្គ​ក៏​បាន​ស្នើសុំ​ការ​អនុញ្ញាត​គង់​នៅ​ក្នុង ភូមិ​គ្រឹះតូច​មួយ​ដែល​ជាកម្មសិទ្ធិរបស់​ព្រះមាតា​ព្រះអង្គ​នៅ មូហ្សីន ផងដែរ។

សមេ្តច ជឿជាក់​នឹង​ទង្វើ​របស់​ព្រះអង្គ​ណាស់ ទើប​ព្រះអង្គ​ទ្រង់លិខិត​ទៅ​ក្រសួង​ការ​បរទេស​ដើម្បី​ប្រាប់ អោយ​ដឹង​ថា​ព្រះអង្គ នឹង​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ។ ប៉ុន្តែ ពួក​បារាំង​សុខចិត្ត​យល់​ព្រម​ផ្តល់​សិទ្ធិ​ជ្រកោន​អោយ​ព្រះអង្គ ក្នុង​លក្ខខណ្ខ​ដាច់ណាត់​ថា សមេ្តច សីហនុ ត្រូវតែ​ចៀសវាង​សកម្មភាព​នយោបាយ​ទាំងអស់ និង​ការ​ធ្វើ​សម្ភាសន៍​ផ្សេង​ៗ ដែល​មាន​លក្ខណៈ​នយោបាយ​ផង។ អ្នកម្នាង ម៉ូនិក ដែល​មាន​កំណើត​ពី​ឳពុក​ជាជន​ជាតិ​បារាំង​អាចទទួល​បាន​លិខិត​ឆ្លង​ដែន​បារាំង​មួយ ចំណែកឯ សមេ្តច គឺ​ពុំអាច​ទេ។ សម្រាប់ សមេ្តច សីហនុ ការ​ជ្រើស​រើស​នៅពេល​នេះ​មាន​លក្ខណៈ​លំបាក​ជាទី​បំផុតៈ ឬ​មួយ​ត្រូវ​រស់​នៅ​ជា​អ្នក​និរទេស​ខ្លួន​ដោយ​គ្មាន​ទ្រព្យសម្បត្តិ និង​គ្មានមាតុភូមិ ឬ​មួយ​យល់​ព្រម​ធ្វើ​ជា​តំណាង​ថ្នាក់ថ្នម ដោយ​របប​មួយ ដែល​កាប់​សម្លាប់​មនុស្ស​អស់​យ៉ាង​ច្រើន​ដោយ​ចេតនា?។ លទ្ធភាព​ទី​បី​បាន​លេចឡើង​ភ្លាម​តែ មិនសូវ​ទាក់​ចិត្ត​ប៉ុន្មាន​ឡើយ។ តាមការ​ជួយ​ខ្នះខ្នែង​របស់​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​មួយ ក្រុងហាណូយ បាន​ទូល​អោយ សមេ្តច ដឹងថា បើសិន​ព្រះអង្គ​ចង់​យាង​ត្រឡប់​មក​ក្រុង​ភ្នំពរញវិញ ធ្វើ​ជា​មេដឹកនាំ​របប​មួយ ដែល​រៀបចំ​ឡើង​ដោយ​វៀតណាម​ព្រះអង្គ​នឹង​ត្រូវ​បាន​ទទួល​ស្វាគមន៍។

នៅមាន ត

សម្តេច សីហនុ មាន​ម្តង​នោះ ព្យាយាម​រត់​គេច​ពី​ចិន និង​ខ្មែរក្រហម (ត)


ដកស្រង់​ចេញពី៖ ជំពូក​ទី​១
ឥណ្ឌូចិន៖ នៅ​ពេល​ណា​ទើប​មាន​សន្តិភាព?
(​ចាប់ពី ទំព័រ​៤០៣​)

សមេ្តច សីហនុ បាន​មាន​ព្រះរាជ​បន្ទូល​ប្រាប់​គាត់​ថា៖ ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ត្រឡប់​ទៅ​គង់​ប្រថាប់​នៅ​ប្រទេស​ចិន​វិញ ប៉ុន្តែ​ខ្ញុំ​បាន​រង​ការ​ប៉ះ​ទង្គិច​ខាង​ផ្លូវ​ព្រះទ័យ យ៉ាង​ខ្លាំង។ វា​ចាំបាច់​ដែល​ខ្ញុំ​ត្រូវតែ​ទៅ​កាន់​មន្ទីរ​ពេទ្យ មួយ នៅ​ក្រុង​ញូវយ៉ក ជាបន្ទាន់ ដើម្បី​សម្រាក​ព្យាបាល​អោយ​មាន​ព្រះកាយពល​ឡើងវិញ

សមេ្តច សីហនុ បាន​ធ្វើ​អោយ​ក្រសួង​ការ​បរទេស​អាមេរិក​ទ័ល​គំនិត​យ៉ាងខ្លាំង។ បទ​ពិសោធន៍​ដែល​ព្រះអង្គ​ធ្លាប់​ឆ្លងកាត់​នៅ​ប្រទេស​កម្ពុជា បាន​ធ្វើអោយ​ព្រះអង្គ​ទាក់ទាញ​បាន​សមានចិត្ត​ជាទូទៅ។ ប៉ុន្តែ វ៉ាន់ស៍ និង​ហូលប្រ៊ូក ភ័យខ្លាច​ថា ការ​បោះបង់​ចោល​បក្ខពួក​របស់​ព្រះអង្គ​អាច​ធ្វើ​អោយ​ឆាក​នយោបាយ​របស់​កម្ពុជា​បាត់​បង់​មេដឹកនាំ ដែល​មាន​សមត្ថភាព​មួយអង្គ និង​ជានិមិត្ត​រូប​មួយ​នៃ​ឯកភាព​ជាតិ។ អ្វី​ដែល​កាន់​តែ​ធ្វើ​អោយ​ព្រួយ​បារម្ភ​ថែម​ទៀតនោះ គឺគ្រោះថ្នាក់​ធ្វើ​អោយ​ទំនាក់ទំនង​ចិន-អាមេរិកាំង​ ដែល​ទើប​រៀបចំ​អោយ​មាន​ថ្មីៗ​ចុះ​អន់​ខ្សោយ បើ​សិន​ជា​គេ​យល់ព្រម​ផ្តល់​សិទ្ធិ​ជ្រកកោន​អោយ​ព្រះអង្គ​មែន​នោះ។ ដោយ​សារ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន ជាសំខាន់​និង​ការ​ប្រឹង​ប្រែង​ទាំងស្រុង​របស់​ខ្លួន ទើប សមេ្តច សីហនុ អាច​យាង​ចាកចេញ​ពី​ក្រុង​ភ្នំពេញ​មុន​ការ​ចូល​មក​ដល់​របស់​វៀតណាម ហើយ​ប្រទេស​ចិន​ផង​ដែរ​បាន​បញ្ជូន​ព្រះអង្គ ទៅ​កាន់​ក្រុង​ញូវយ៉ក អោយ​ធ្វើ​ជា​តំណាង​របស់ ប៉ុល ពត នោះ។

ដោយ​ជាក់ស្តែង ក្រុង​ប៉េកាំង​មាន​គោលបំណង​ប្រើប្រាស់​កិត្តិស័ព្ទ ជា​អន្តរជាតិ​របស់ សមេ្តច ដើម្បី ប្រមូល​សាធារណៈ​មតិ​ប្រឆាំង​នឹង​ប្រទេស​វៀតណាម។ ឧបនាយក​រដ្ឋមន្រ្តី តេង ស៊ាវពីង បាន​ពន្យារ​ពេល​នៅ​សហរដ្ឋអាមេរិក​ពីរ​សប្តាហ៍​ក្រោយ​មក​ទៀត។ឱកាស​ដែល​ត្រួវ​សម្រច​ចិត្ត​យល់​ព្រម​ផ្តល់ សិទ្ធិ​ជ្រកកោន ផ្នែក​នយោបាន​អោយ សមេ្តច សីហនុ មាន​សភាព​មិន​ល្អ​ឡើយ។ រ៉ូហ្សេ ស៊ុលលីវ៉ាន់ ឧបការី​របស់លោក ហូលប្រ៊ូក ទទួលបន្ទុក​កិច្ចការ​ប្រទេស​ចិន​ត្រូវ​បាន​ដាស់​អោយ​ភ្ញាក់​ពី​ដំណេក នៅ​ពាក់​កណ្តាល​អធ្រាត្រ និង​សុំអោយ​អញ្ជើញ​មកកាន់ ក្រសួង​ការបរទេស។ គឺ​រូប​គាត់​នេះ​ហើយ​ដែល​ទទួល​បន្ទុក​ប្រាប់​ដំណឹង​នេះ​ដល់​ពួក​ចិន។ នៅ​ម៉ោង​៤​ព្រឹក គាត់​បាន​ហៅ ហានស៊ូ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​របស់ ចិន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​តាម​ទូរស័ព្ទ ដើម្បី​ប្រាប់​អោយ​គាត់​ដឹង​ថា សមេ្តច សីហនុ ដែល​អស់​ព្រះកាយ​យ៉ាងខ្លាំង បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហើយ។ មុន​ដំបូង ហានស៊ូ មាន​អាការៈ ងឿងឆ្ងល់ ប៉ុន្តែ​គាត់​បាន​ពង្រឹង​ស្មារតី​ឡើងវិញ យ៉ាង​ឆាប់​រហ័ស។ ស៊ូ បាន​ឆ្លើយ​ខ្លីថា៖ ល្អ​ណាស់ បើ​ព្រះអង្គ​សព្វ​ព្រះទ័យ​មែន​យើង​យល់​ព្រម

ពន្លឺ​ព្រះអាទិត្យ​សព្រាង​ៗ បាន​រះ​ឡើង​ចាំង​មក​លើ​ទន្លេ East Rever នៅ​ពេល​ដែល សមេ្តច សីហនុ ត្រូវ​បាន​គេ​ជូន​ដំណើរ​យាង​ទៅ​កាន់​មន្ទីរពេទ្យ លីណូសហ៊ីលLenox Hill នៅ​តាម​ដង​វិថី Park Avenue។ នៅ​វេលា​ព្រឹក​ថ្ងៃ​បន្ទាប់ ព្រះអង្គម្ចាស់​ក្សត្រីម៉ូនិច បាន​យាង​មក​គង់​នៅ​ជា​មួយ​ព្រះអង្គ​ដែរ ក្នុងបន្ទប់​នា​ជាន់​ទី​៩​នៃ​មន្ទីរ​ពេទ្យ ជាទី​ដែល​ព្រះអង្គ​ទាំងពីរ​នឹង​ត្រូវ​បាន​បង្ខាំង ដោយខុសច្បាប់​ស្ទើរ​តែ​ទាំង​ស្រុង។ ក្រសួង​ការ​បរទេស​យល់​ឃើញ​ថា គួរតែ​ដាក់ សមេ្តច អោយ នៅ​ដាច់​ពី​គេ​ឯង​សិន​ដើម្បី​ផ្តល់​ពេល​វេលា​អោយ​ព្រះអង្គ ធ្វើ​ការ​ត្រិះរិះ​ពិចារណា​ជាជាង​ផ្តល់​សិទ្ធិជ្រកកោន អោយព្រះអង្គ​ដោយ​ប្រញាប់ប្រញាល់​ពេក។ សេចក្តី ជូន​ដំណឹង​មួយ​បាន​ប្រកាស​អោយ​ដឹង​ពី​ការ​យាង​ចូល មន្ទីរ​ពេទ្យ​របស់ សមេ្តច បន្ទាប់​ពី​មាន សភាព​តានតឹង​យ៉ាង​ធ្ងន់ធ្ងរ​មួយ​ផ្នែក​សរសៃ​ប្រសាទ និង​ការ​អស់​ព្រះកាយពល​យ៉ាងខ្លាំងមួយ

ហ្វ្រង់តាទូ មន្ត្រី​នៅ​ក្រសួង​ការបរទេស​ដែល​ចេះ​និយាយ​ភាសា​បារាំង និង​ដែល​ធ្លាប់​រស់​នៅ​ប្រទេស​កម្ពុជា​អស់​ជា​ច្រើន​ឆ្នាំ ត្រូវ​បាន​ចាត់​អោយ​ទៅ​សាក​សួរ​សុខទុក្ខ សមេ្តច ដើម្បី​បញ្ជាក់​ថា​ព្រះអង្គ ពុំមែន​ជា​អ្នកទោស​ទេៈ វិធានការ​ផ្សេង​ៗ​ផ្នែក​សន្តិសុខ គឺ​គ្រាន់​តែ​ការពារ​ព្រះអង្គ និង​ទុក​អោយ​ព្រះអង្គ​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ទ្រង់​ព្រះ​តម្រិះ​ប៉ុណ្ណោះ។ លោក យ៉ង់ក៏​អញ្ជើញ​ទៅ​ជួប សមេ្តច ដែរ។ ច្បាស់ណាស់ យោបល់ របស់​អាមេរិកាំង មាន​ដូច​តទៅ៖ ព្រះអង្គ អាច​គង់​នៅ​ជាមួយ​យើង​បើសិន​ជា​ព្រះអង្គ​សព្វព្រះទ័យ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​ពិចារណា​ថែម​ទៀត​ពីរឿង​នេះ?នៅពេល​ដែល​គេ​ចូល​ខាង​គូ​ប្រឆាំង​ពូកគេ មុខ​ជាបា​ត់បង់ អត្តសញ្ញាណ​របស់​ខ្លួន ហើយ​លែង​មាន​ប្រយោជន័​អ្វី​ទាំងអស់ ក្នុង​ឋានៈ​ជា​មេដឹកនាំយោបាយ

នៅមាន ត

Friday, October 9, 2009

តើ​ប្រទេស​ខ្មែរ គួរតែ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ផ្តោក​លើ​ការ​ពិភាក្សា​ប្រវត្តិសាស្រ្ត នៃ​ព្រះវិហារ​ទេ?

យោងតាម KI Media

ខ្ញុំ​មិនសូវ ចេះ​ភាសា​អង់គ្លេស​បាន​ច្បាស់​ប៉ុន្មាន​ទេ ប៉ុន្តែ បើ​តាម​ការកត់សំគាល់ នៃ ទំព័រ​វាបសាយ​ខាងលើ និង​អាចយល់បាន​បន្តិច​បន្តួច​ជា​ភាសា​អង់គ្លេស ក្នុង​វីដេ​អូ យូធូប, គឺ​ខ្ញុំឆ្ងល់ថា សាស្ត្រាចារ្យ សៀម ឈ្មោះ Charnvit Kasetsiri គេ​ចង់​មានន័យ​ថា យ៉ាងម៉េច? ត្រងនេះ៖ សាស្ត្រាចារ្យ ម្នាក់នោះ​បាន​បង្ហាញ​រូបថត​រួម​នឹង​ការ​អធិប្បាយ​ពី​ប្រវត្តិសាស្រ្ត ខ្លីមួយ គឺ​ដំណើរ​របស់ ព្រះអង្គម្ចាស់​សៀម Damrong ទៅកាន់​ប្រសាទ​ព្រះវិហារ​កាលពី​ឆ្នាំ១៩២៩។ សាស្រ្តាចារ្យ នោះ​និយាយថា នេះ​ជា​ប្រវត្តិសាស្រ្ត ដែល​យើង​ត្រូវបាន​ប្រាប់​អោយ​ចងចាំ និងត្រូវតែបំភ្លេច???

សាស្ត្រាចារ្យ នោះ​បាន​និយាយ​ទៀត​ថា ព្រះអង្គម្ចាស់ Damrong បាន​ទទួល​ស្គាល់​ថា ប្រាសាទ​ព្រះវិហារ​ជាកម្មសិទ្ធិ​របស់ ឥណ្ឌូចិន​បារាំងសេស (ដែល​រួមមាន កម្ពុជា,​យួន, ឡាវ, និង​កូស៊ាំស៊ីន) ហើយ​ព្រះអង្គម្ចាស់​បាន​ស្នើ​សុំពីអាជ្ញាធរ បារាំង​មុននឹង​ឆ្លងចូល​តំបន់​ដីខ្មែរ។ សាស្ត្រាចារ្យ​ដដែល​នោះ បានបង្ហាញ ទៀត អំពី​ផែនទី​តំបន់​ព្រះវិហារ​ដែល​គូរ​ដោយ​បារាំង ថា ជា​ផែនទី​ដែល​យើង​ត្រូវតែ​បំភ្លេច ជា​ផែនទី​ដែល​គ្មាន​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​របស់​សៀម។?បើខ្ញុំ​ស្តាប់​មិន​ច្រឡំ​ទេ សាស្រ្តាចារ្យ ម្នាក់នេះ បាន​ហៅ​ប្រវត្តិសាស្រ្ត​ត្រង់​នេះ​ថា ជាប្រវត្តិសាស្រ្ត ដ៏អាក្រក់​ដែល​គេ​ត្រូវតែ​បំភ្លេច? ពួកនេះ នាំគ្នា​បំភ្លេច​ការពិត? បើ​អញ្ចឹង​តើ​អាច​រក​ភាព​ស្ងប់​ស្ងៀម​រវាង​ប្រទេស​ជិតខាង​យ៉ាង​ដូចម៉្តេចទៅ?

សូម​កត់សំគាល់ បន្តិច៖ ប្រតិភូ ព្រះអង្គម្ចាស់ Damrong មាន បុរស​អមដំណើរ​ម្នាក់​ជា ​ជីតា​របស់​លោក សាម៉ាក់ ស៊ុនដារាវ៉េត អតីតនាយករដ្ឋមន្ត្រីសៀម រយៈពេលខ្លី បន្តពី ថាក់ស៊ីន។ ជីតា​របស់​លោក សាម៉ាក់ ស៊ុនដារាវ៉េត ជាវិចិត្រករ និងជាមន្រ្តី​ជាន់ខ្ពស់​នៃរដ្ឋាភិបាល​កាល​នោះ។ លោក សាម៉ាក់ ស៊ុនដារាវ៉េត ជា​នាយក​រដ្ឋមន្ត្រី​ នៃ​រដ្ឋាភិបាល​សៀម​ ដែល​បាន​យល់ព្រម​អោយ​ប្រទេស​កម្ពុជា​ដាក់ប្រាសាទ​ព្រះវិហារ ​ជាសម្បត្តិ​បេតិកភ័ណ្ឌពិភពលោក។