ជយោ! ទិវាឯករាជ្យជាតិ
ក្នុងនាមខ្ញុំបាទជាកូនខ្មែរម្នាក់ កត់សំគាល់ និងចាត់ទុកថា ទិវា ៩ វិច្ឆិកា ជាទិវាប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លេចបាន និងជាដំណើរចាប់កំណើតនៃរាជាណាចក្រទី២ ដ៏សំបូរបែប ការជឿនលឿនខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប ការទទួលខុសត្រូវរបស់រដ្ឋលើវិស័យសង្គមកិច្ច សុខាភិបាល និងការអប់រំមូលដ្ឋាន មានកំរិតខ្ពស់។ នេះជាការពិតដែរ សម័យសង្គមរាស្រ្តនិយម គួទទួលបាននូវការកោតសសើរ។
វីរៈភាព និងសេក្តីក្លាហាននៃប្រជារាស្រ្តខ្មែរស្ម័គ្រចត្តិចូលបំរើ កងជីវពលទាមទាឯករាជ្យពីអាណានិគមនិយមបារាំង ក្រោមការដឹកនាំនៃ សម្តេច នរោត្តម សីហនុ គឺជាព្រឹត្តិការណ៏ដែលត្រូវតែចងចាំ និងគោរព។
ឆ្លៀតក្នុងឳកាសខួបអនុស្សាវរីយ៍ ទិវាឯករាជ្យជាតិលើកទី៤៧ ខ្ញុំបាទសូមឧទិ្ទសដល់វិញ្ញានក្ខ័ន្ត នៃយុទ្ធជនយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងសមរភូមិក្តី ក្នុងភាពជរាក្តី សូមទៅកាន់សុខតិភព រីចាប់ជាតិជាថ្មីជាអ្នកស្នេហាជាតិខ្មែរម្តងទៀត។
ខ្ញុំបន់ស្រន់អោយថ្ងៃ ៩ វិច្ឆិកា នៅតែឋិតក្នុងសៀវភៅប្រវត្តិសាស្រ្ត មិនត្រូវបានគេបំភ្លេចចោលដូចសន្ធិសញ្ញាសន្តិភាពក្រុងបារីស និងមិនត្រូវបានគេដាក់ជំនួសដោយថ្ងៃ ៧ មករា។ គួរអោយបារម្ភណាស់ ពោចិនតុង ត្រូវគេប្តូរឈ្មោះ ឃុំ, ស្រុក បង្តើតថ្មី សុទ្ធតែចាប់ផ្តើម ដោយពាក្យ (ហ៊ុន) សែន ឬ សុខ (អាន)....! sick!


0 comments:
Post a Comment