ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០១០
កូនៗពីរនាក់របស់លោក ថាក់ស៊ីន កំពុងតែចេញមុនទាមទាថា ពួកគេកាន់កាប់ក្រុមហ៊ុនដោយឈ្មោះរបស់របស់ខ្លួនផ្ទាល់ សិទ្ធិកាន់កាប់នោះអាចនឹងត្រូវបាត់បង់ បើសិនជាតុលាការកំណត់ថា ទ្រព្យសម្បតិ្តរបស់ឳពុកពួកគេ អាចត្រូវបានរឹបអូសយកដោយរដ្ឋនោះ។
និយាយថា ពួកគេទាំងពីរនាក់មិនមែនតំណាងកាន់កាប់ ទ្រព្យសកម្ម ក្នុងនាមរបស់ឳពុកទេ ដូច្នេះ រដ្ឋ គួរតែលើកលែងប្រាក់ភាគហ៊ុន របស់ពួកគេចំនួន ៤០ពាន់លានបាត ក្នុងចំណោមប្រាក់ភាគហ៊ុនចំនួន ៧៦ពាន់លានបាត ដែលរដ្ឋកំពុងតែបង្ខាំងពីលោក ថាក់ស៊ីន ជាឳពុក។ តុលាការនឹងចេញសេចក្តីសំរេចរបស់ខ្លួន នៅថ្ងៃ ២៦ ខែកុម្ភៈ នេះ។
លោក Kittiporn Arunrat ជាមេធាវី របស់លោក Panthongtae និងអ្នកស្រី Pinthongta បានបំពេញសេចក្តីប្រកាសចុងក្រោយ កាលពីម្សិលមិញក្នុងនាមនៃកូនក្តីរបស់ខ្លួន នៅឯតុលាការកំពូល សំរាប់រឿងក្តីឧក្រិដ្ឋទាក់ទងនៅនឹង អ្នកកាន់តួនាទីនយោបាយ។តុលាការបានសំរេចចិត្តតាមការចោទប្រកាន់ របស់ពាក្យប្តឹងដែលធ្វើឡើងដោយរាជអាជ្ញា ថា បានបង្កើនចំនួនទ្រព្យសម្បតិ្ត យ៉ាងខុសច្បាប់ដោយអំណាចរំលោភ ពេលលោកនៅជានាយករដ្ឋមន្រ្តី។ នោះគឺការចេញអោយប្រើ គោលការណ៍មួយចំនួន ដែលផ្តល់ប្រយោជន៍ដល់មុខរបរ គ្រួសាររបស់លោក ក្នុងភាគហ៊ុន Shin Corp ។
នៅក្នុងសេចក្តីប្រកាសចុងក្រោយ មេធាវីកូនទាំង២លោក ថាក់ស៊ីន បាននិយាយថា ទ្រព្យសម្បត្តិរបស់ពួកគេ រកបានពីការលក់ភាគហ៊ុន Shin Corp ចំនួន ១.០៦ពាន់លានភាគហ៊ុន ទៅអោយ Temasek Holdings។ លុយទាំងអស់នោះជាលុយរបស់ពូកគេ មិនមែនជាផ្នែកនៃព្យទ្រសម្បត្តិគ្រួសារទេ។ ពួកគេបាននិយាយថា ទាំងឳពុក ទាំងម្តាយរបស់ពួកគេ លោកស្រី Potjaman មិនមានចំណែកអ្វីក្នុងទ្រព្យសម្បត្តិរបស់ពួកគេឡើយ។
លោក Panthongtae កូនប្រុសលោក ថាក់ស៊ីន និយាយថា ខ្លួនបានទិញ ភាគហ៊ុន Shin Corp ចំនួន ៣០.៩២ លាន ពីឳពុកលោក ថាក់ស៊ីន និង ៤២.៤៧ ភាគហ៊ុនទៀត ពីម្តាយ នៅថ្ងៃទី ១ កញ្ញា ឆ្នាំ២០០០ ក្នុងតំលៃ ១០បាត ក្នុង១ភាគហ៊ុន ហើយលោកបានបង់អោយទៅឳពុកម្តាយរបស់លោក។ខែសីហា ២៩ ២០០១ Shin Corp បានធ្វើអោយធ្លាក់តំលៃភាគហ៊ុនរបស់ខ្លួនពីតំលៃ ១០បាត ទៅ ១បាត ក្នុង១ហ៊ុន។ ការកាន់កាប់ភាគហ៊ុនរបស់ លោក Panthongtae បានបង្កើនដល់ ៧៣៣.៩៥លានប័ណ្ណភាគហ៊ុន។លោកបានលក់អស់ ៣៦៧លានភាគហ៊ុន នៅថ្ងៃ៩ កញ្ញា ២០០២ និងចំនួន ៧៣លានភាគហ៊ុនទៀត នៅខែ មិថុនា ២០០៣ ទៅអោយប្អូនស្រី Pinthongta ក្នុងតំលៃ ១បាត/១ភាគហ៊ុន។ថ្ងៃ២០ មករា ២០០៦ Panthongtae បានទិញ១៦៤.៦០ លានភាគហ៊ុនពី Ample Rich Co ក្នុងតំលៃ ១បាត/១ភាគហ៊ុន។
លោក ថាក់ស៊ីន បានបង្កើត Ample Rich នៅ British Island ក្នុងផែនការដើម្បីភ្ជាប់ Shin Corp ទៅនឹង Nasdaq ក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនកាន់កាប់ ៣២.៩២ លានប័ណ្ណភាគហ៊ុន របស់ Shin Corp។ លោកថាក់ស៊ីន បានលក់ប័ណ្ណភាគហ៊ុន ទោអោយកូនប្រុសរបស់លោក Panthongtae ក្នុងតំលៃ ៥ដុល្លាអាមេរិក/១ភាគហ៊ុន សំរាប់ជាការដូរខួបកំណើត កូនប្រុសគាត់ ថ្ងៃ ១ ធ្នូ ២០០០ ក្នុងខណៈនោះលោកថាក់ស៊ីន មិនត្រូវជាប់ពាក់ព័ន្ធអ្វីក្នុង Ample Rich ទេ។
Panthongtae បាននិយាយថា គាត់បានសំរេចចិត្តធ្វើតាម ការសំរេចចិត្តឳពុកមាគាត់ លោក Bannapot Danapong គាត់ក៏លក់ភាគហ៊ុន Shin Corp ទៅអោយ Temasak Holding ក្នុងតំលៃ ៤៩.២៥ បាត/១ភាគហ៊ុន នៅថ្ងៃ២៣ មករា ២០០៦។ ឳពុកមារបស់គាត់ចង់បានប្រាក់ ដើម្បីដាក់ជាផលប្រយោជន៍សំរាប់មុខរបបរផ្សេងទៀត...។Panthongtae និង ប្អូនស្រី Pinthongta រកលុយបាន ១៧.១៥ពាន់លានបាត(Panthongtae) និង ២៣.៥៩ពាន់លានបាត (Pinthongta) ដោយសុច្ចរិតពីការលក់ប័ណ្ណភាគហ៊ុន។
លោក Pinthongta បាននិយាយថា គាត់ប្រើលុយទាំងហ្នឹង វិនិយោគក្នុងមុខរបបរផ្សេងៗទៀត ដោយរាប់បញ្ចូលទាំង ទិញដី នៅ Nakhon Ratchasima។ ហើយឳពុកម្តាយរបស់គាត់មិនបានជាប់ពាក់ព័ន្ធក្នុងការសំរេចចិត្តរបស់គាត់ទេ...។សេចក្តីប្រកាសចុងក្រោយរបស់ Pinthongta បាននិយាយថា នាងកាន់កាប់ប័ណ្ណភាគហ៊ុន Shin Corp ៦០៤.៦លានភាគហ៊ុន ក្នុងរយៈពេល៥ឆ្នាំដោយមិនមានអាជ្ញាធរលើកឡើងនូវការស្តីបន្ទោសអ្វីឡើយ រហូតដល់មានការបង្កើត គណៈកម្មាធិការត្រួតពិនិត្យលើទ្រព្យសម្បត្តិ...។
នាងបាននិយាយថា បងប្រុសរបស់នាងPathongtae លក់ភាគហ៊ុន Shin Corp អោយរូបនាងដោយឆន្ទៈផ្ទាល់ខ្លួនរបស់លោក។ នាងក៏បានសួររកជំនួយពីម្តាយរបស់នាងដែរ ដើម្បីគ្រប់គ្រងប័ណ្ណភាគហ៊ុននោះ ប៉ុន្តែនាងបានទទួលប្រាក់ភាគលាភដោយខ្លួននាងផ្ទាល់។



2 comments:
Where are they now? Since their father've been conficted...
Hello,How are you today and where are you and what are you doing ? i am so happy to be your friend and lind websites with you from now ........in order to sharing knewlegde nad challenging what we have in our romatic websites between you and me .How is your feeling to post the websits?
I also love to read and catch the websites from your site, your site really interesting, especially the pictures I really love and see the movies,
I recently came across your blog and have been watching movie and looking pictures along. I thought I would leave my first comment.
I don’t know what to say except that I have enjoyed your webblog. Nice blog. I will keep visiting this blog very often.
you have a good job.
could you share to allow me exchange links your blong i happy put your blog in my blog list ?
Here is my
http://hellokhmernews.blogspot.com/
http//worthentertainment.blogspot.com/
and you please put my blog to your blog list if you dont mind me , I do hope you will be kind to
do what i reguest,
Thank you so much for your sharing to me
Regards bunly
Post a Comment