ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ផ្សាយថ្ងៃទី១៤ មករា ២០១០
ខេត្តមណ្ឌលគីរី៖ ប្រជាពលរដ្ឋសហគមន៍ជនជាតិភាគតិច ព្នង បានប្រទះឃើញជនជាតិយួន ជាច្រើនក្រុមចូលមកកាប់ឈើខុសច្បាប់ក្នុងប្រទេសកម្ពុជា ឃុំប៊ូស្រា។ ក្រុមសហគមន៍ជនជាតិភាគតិចទាំងអស់នោះបានចាប់ជនជាតិយួនទាំងអស់នោះ និងឧបករណ៍ដឹកជញ្ជូនឈើ និងអារឈើ ក៏ប៉ុន្តែត្រូវសមត្ថកិច្ចការពារព្រំដែនកម្ពុជាដែលត្រួតត្រានៅតំបន់នោះ បានគំរាមអ្នកភូមិមិនអោយនិយាយ ហើយថែមទាំងដោះលែងជនជាតិយួន រួមទាំងវត្ថុតាងទៅវិញ។
តំណាងសហគមន៍អោយដឹងថា អ្នកភូមិមានគ្នាប្រមាណជាង៨០នាក់ នៅថ្ងៃទី១២ និង១៣ មករា ២០១០ បំបែកគ្នាជា២ក្រុម ចូលព្រៃដើម្បីសិក្សាពីព្រំប្រទល់ដីសហគមន៍ និងព្រៃអភិរក្សសត្វព្រែ ហើយបានប្រទះឃើញជនជាតិយួនជាក្រុមតូចៗ មានគ្នាពី ២ ទៅ ៦នាក់ ប្រដាប់ដោយម៉ាស៊ីនកាប់ឈើ២គ្រឿង និងត្រាក់ទ័រដឹកឈើ ២គ្រឿង។ ក្នុងនោះក្រុមសហគមន៍បានចាប់ឃាត់ក្រុមជនជាតិ យួន៥នាក់ ម៉ាស៊ីនកាត់ឈើ២គ្រឿង និងត្រាក់ទ័រមួយគ្រឿង ប្រគល់ទៅអោយប្រធានយោធាប៉ុស្តិ៍ព្រំដែនលេខ៨ ប៉ុន្តែប្រធានប៉ុស្តិ៍ បានគំរាមក្រុមសហគមន៍ហើយបញ្ជាអោយដោះលែង ជនជាតិយួននិងវត្ថុតាងទៅវិញអស់។
អ្នកស្រី ខាង ចាន់នី តំណាងសហគមន៍ក្រុមទី១ បញ្ជាក់ពីហេតុការណ៍ «ប៉ូលីសទៅជាមួយដែរ គ្រាន់តែថាប៉ូលីសអត់ហ៊ានសំរេចអីទាំងអស់ ទៅឃាត់យួនហ្នឹងគាត់អ្នកកត់កំណត់ហេតុ»។ តំណាងសហគមន៍ក្រុមទី២ លោក ប្លង ស៊ិន បញ្ជាក់ពីហេតុការណ៍ ផ្សេងគ្នាដែលក្រុមលោកបានឃើញ ថា «ខ្ញុំឃើញអាត្រាក់មួយគ្រឿង ជនជាតិវៀតណាម គេជិះពីលើ....»
កាលពីឆ្នាំទៅ ក្រុមជនជាតិភាគតិចចារ៉ាយ ក៏បានចាប់ជនជាតិយួនកាប់ឈើខុសច្បាប់ដែរតែត្រូវ ពួកអាជ្ញាធរខ្មែរដោះលែងដូចគ្នាដែរ ដោយលើកហេតុផលថាដើម្បីដែររក្សាទំនាក់ទំនងមិត្តភាពនៃប្រទេសជាតិខាង។ ពេលនេះអាជ្ញាធរខ្មែរ និងមន្រ្តីតុលាការផង បានប្រកែកថាគេមិនបានឃើញអី នៅនឹងកន្លែងកើតហេតុទេ...។
អនិច្ចាខ្មែរខ្លាំងណាស់! យួនយកខ្ទេចខ្ទីអស់ហើយ
- លើដីយួនកាប់ព្រៃ, រ៉ែងយករ៉ែ
- ក្នុងទឹកយួនយកត្រី, បំពុលទឹក, រាយបន្លាយអូយយ៉ាស់
- នៅអាកាសយួនវាគ្រប់គ្រងសេវាទូរគមនាគមន៍
តើអនាគតប្រទេសកម្ពុជានឹងទៅជាយ៉ាងណា? តើមានអ្វីអាចជួយបាន?


0 comments:
Post a Comment