Former King, Norodom Sihaknouk

Sunday, April 26, 2009

មានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងខណៈដែលគ្រុនផ្តាសាយជ្រូក រាលដាល


ការផ្ទុះឡើងនូវមេរោគផ្តាសាយជ្រូក ដែលបណ្តាលអោយមនុស្សស្លាប់ប្រមាណ ៨១នាក់នៅប្រទេសម៉ិចស៊ិចកូ និងព៌តមាន ចុងក្រោយដោយ CNN ថាបានកើនដល់៨៦នាក់ហើយនៅប្រទេសម៉ិចស៊ិចកូ តែមួយ។ និងពេលនេះនៅកុំពុងបន្តរាយការណ៍ ក្នុងបណ្តារប្រទេសផ្សេងទៀត។ ប្រទេសកាណាដា បានចូលរួមជាមួយ សហរដ្ឋអាមេរិក ក្នុងសេចក្តីរាយការណ៍ពីករណីមេរោគគ្រុននេះ។ ពេលនេះប្រទេស អេស្បាញ បាននិយាយថាខ្លួនក៏មាន រកឃើញករណីសង្ស័យបន្ថែម អំពីផ្តាសាយម្យ៉ាងដែលមានសភាពធ្ងន់ធ្ងរ។

មន្ត្រីសុខាភិបាលកាណាដា បានគូសបញ្ជាក់ថា មានករណីជំងឺគ្រុនផ្តាសាយជ្រូក កើតមានចំនួន៤ករណី នៅ Nova Scotia សមុទ្រភាគខាងកើតនៃប្រទេសកាណាដា។ មន្ត្រីក្នុងតំបន់ Northeast Catalonia នៃប្រទេសអេស្បាញ បាននិយាយថា គេបានរកឃើញ ៣ ករណីផ្សេងទៀត ដែលនាំអោយមានករណីជំងឺនេះកើនឡើងដល់ ៦ហើយក្នុងប្រទេសនេះ។

សហរដ្ឋអាមេរិកបានប្រកាស ភាពអាសន្នសុខភាពជាសាធារណៈកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការបញ្ជាក់ថា មានករណីជំងឺគ្រុនផ្តាសាយជ្រូក កើតមានចំនួន២០ករណីក្នុងចំណោមរដ្ឋចំនួន៥។ អង្គការសុខភាពពិភពលោក WHO បានព្រមានថា មេរោគថ្មី H1N1 នៃជំងឺផ្តាសាយជ្រូក កើតឡើងដោយ បន្សំ វីរ៉ុស មនុស្ស ជ្រូក និងវីរ៉ុស បក្សី ដែលអាចបណ្តាលអោយមាន ការវាយប្រហារយ៉ាងអាក្រក់បំផុត។ ប្រទេស ញីវ ស៊ីឡែន ក៏បានរាយការណ៍ដែរថា មាននិស្សិតចំនួន១០នាក់ ដែលបានធ្វើដំណើរទៅប្រទេសម៉ិចស៊ិចកូ បានធ្វើតេសឃើញថា មានសញ្ញាវិជ្ជមាន (+) និងទំនងជាមានជាប់ពាក់ព័ន្ធនឹង គ្រុនផ្តាសាយជ្រូក។ ករណីសង្ស័យមួយចំនួន ត្រូវបានអង្កេតផងដែរ នៅមច្ចឹមបូព៌ា និងកន្លែងផ្សេងក្នុងតំបន់អាស៊ី។

គ្រោះអាសន្ន ខាងសុខភាព Health Emergency

ក្នុងសហរដ្ឋអាមេរិក Richard Besser ដឹកនាំ មជ្ឈមណ្ឌល ត្រួតពិនិត្យ ជំងឺ (Centers for Disease Control [CDC]) បានប្រាប់ក្នុងសន្និសិទកាសែតមួយ ធ្វើនៅសិតវិមាន ថា មានករណីគ្រុនផ្តាសាយជ្រូក ច្បាស់លាស់ក្នុងទីក្រុងញ៉ូវយ៉ក មាន៧ករណីនៅកាលីហ្វនី ២ករណីនៅតិចសាស ២ករណីនៅកាន់សាស និង១ករណីនៅអូហាយូ។

ព័តមានបន្ថែមជាភាសាអង់គ្លេស សូមចុចត្រង់នេះ

Thursday, April 23, 2009

ប្រទេស ស្រីឡាំងកា ប្រកាសផ្អាកការប្រយុទ្ធជាបណ្តោះអាសន្ន


ប្រជាពលរដ្ឋ ស្រីឡាំងកា ភៀសខ្លួនចេញពីសមរភូមិវាយប្រយុទ្ធគ្នា [រូបភាព ដោយ រ៉យទ័រ]

ដើម្បីសំដែងការព្រួយបារម្ភ ពីវិបត្តិមនុស្សធ៌មក្នុងប្រទេសស្រីឡាំងកា ប្រទេស Indiaនិង UN បានបញ្ជូនក្រុមការងារ ដើម្បីជួយទប់ទល់ នូវអ្វីដែល UN ហៅថា "ជាស្ថានភាពយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស" ប្រសិនបើកងទ័ពនៅបន្ត វាយប្រហារលើក្រុមផ្តាច់ខ្លួនតាម៉ិលទៀត។ ក្នុងទីក្រុង ប្រូសស៊ែល កាលពីថ្ងៃអង្គារ៍ លោក បាន គីម៉ូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ ថា "មានជីវិតច្រើនអនេក ត្រូវបានបូជា។ គ្មានពេលណាចាញ់ទេ។"

លោកបានមានប្រសាសន៍ទៀតថា "គោលបំណងនៃក្រុមការងារមនុស្សធ៌ម គួរតែជាកិច្ចដំបូង មុនអ្វីទាំងអស់ ការត្រួតពិនិត្យស្ថានភាព និងគាំទ្រជំនួយមនុស្សធ៌ម ព្យាយាមថាតើយើងអាចការពារ ចំនួនប្រជាជនស៊ីវិល ឬយ៉ាងណា"។ Mahinda Samarasinghe រដ្ឋមន្រ្តី គ្រប់គ្រងគ្រោះមន្តរាយ និងសិទ្ធិមនុស្ស បាន និយាយថា UN នៅមិនទាន់បានធ្វើសំណើរ ផ្លូវការនៅឡើយ។ លោក បានបន្ថែមថា{យើងបានទទួលព៌តមានម្តង យើងនឹងដឹងច្បាស់ថា តើយើងអាចសំរបសំរួលទស្សនកិច្ចបានទេ}។

UN បានធ្វើការប៉ានស្មានថា មានជនស៊ីវិល ប្រមាន ៥០,០០០នាក់ បន្តជាប់គាំ ក្នុងចំណោមកងទ័ពរដ្ឋាភិបាល និងក្រុមបំបែកខ្លួន ដែលគេស្គាល់ថា Liberation Tigers of Tamil Eelam (LTTE)។

ព៌តមានបន្ថែមភាសាអង់គ្លេស មានក្នុង Aljazeera

Monday, April 20, 2009

មនុស្សជាច្រើនបានស្លាប់ ក្នុងការផ្ទុះមួយនៅប្រទេសចិន

ស្ថានីយ៍ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់ បានស្លាប់បាត់បង់ជីវិត និងចំនួន៦នាក់ផ្សេងទៀត រងរបួល ដោយការផ្ទុះសមាសធាតុ រ៉ែធ្យូងថ្ម នៅចិនភាគកណ្តាល។ ក្នុងថ្ងៃសៅរ៍ នេះ ស្ថានីយ៍ CCTVបានផ្សាយថា ប៉ូលីសកំពុងធ្វើការស៊ើបង្កេត ថាតើ ការផ្ទុះហ្នឹងបណ្តាលមកពីការ ស្តុកទុកខុសច្បាប់នៅក្នុងឃ្លាំង ឬយ៉ាងណា​។ ឃ្លាំងផ្ទុកទំនិញនោះ ពេលនេះកំពុងឋិតក្រោមការត្រួតត្រា របស់ប៉ូលីសហើយ និងអាជ្ញាធរកំពុងស្វែងរកម្ចាស់ឃ្លាំង ផ្សេងទៀត។

ឧស្សាហកម្មដ៏គ្រោះថ្នាក់

ឧស្សាហកម្មរ៉ែរបស់ប្រទេសចិន បានកើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ថ្វីបើទីក្រុងប៉េកាំងមានបំណង បោះជំហានអភិវឌ្ឍន៍ កំរិតសុវត្ថិភាពក៏ដោយ។ យ៉ាងហោចណាស់មានកម្មករ រ៉ែធ្យូងថ្មចំនួន ៣,៧៨៦ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់នៃឧស្សាហកម្មនេះ កាលពីឆ្នាំ២០០៧។ ចំនួនការស្លាប់ជាផ្លូវការ ក្នុងឆ្នាំ២០០៨ មានទៅដល់ ៣,២១៥ នាក់ គឺថ្នាក់ចុះ១៥ភាគរយបើធៀបនឹងឆ្នាំកន្លងទៅ បន្ទាប់ពី រ៉ែរាប់ពាន់កន្លែង ដែលពិនិត្យឃើញថា មិនមានសុវត្ថិភាព ត្រូវបានបិទទ្វា។

ដកស្រងចេញពី Aljazeera

Saturday, April 18, 2009

ទីក្រុងទំនើបទាំង៥ ដែលត្រូវគេបោះបង់ចោល [ត] (5 Modern Abandoned Cities)

By Josh Clark


ទីក្រុងទី២៖ កោះ Hashima នៃប្រទេសជប៉ុន

កោះ Hashima គឺជាកោះតូចមួយ មានទំហំផ្ទៃដីប្រមាណជា ៦ហិតា[15/10*16 acre]គ្រប់ដណ្តប់ដោយថ្ម ប្របតាមឆ្នេរសមុទ្រ Nagasaki នៃប្រទេសជប៉ុន។ ថ្វីបើមានទំហំតូច តែកោះនេះមានសារៈសំខាន់យ៉ាងសំបើម៖ ជាមជ្ឈមណ្ឌលរ៉ែធ្យូងថ្ម ដ៍សំខាន់សំរាប់ប្រទេសជប៉ុន អស់រយៈពេលជិត១សតវត្ស។ កោះនេះឋិតនៅពីលើធ្យូងថ្ម ដែលជ្រាលចូលទៅក្រោម បាតសមុទ្រ។ Hashima ត្រូវបានទិញដោយសាជីវកម្ម Mitsubishi របស់ជប៉ុនពីក្រុមគ្រួសារដែលជាម្ចាស់នៅទៅនោះ កាលពីឆ្នាំ១៨៩០ ដែលជាពេលវេលាដ៍រីករាយនៃកោះ Hashima បានចាប់ផ្តើម។

ចាប់ពីពេលនោះមក កោះនេះមានចំងាយ ប្រហែលជា១៥ ម៉ែល ពីNagasaki បានបណ្តាលអោយ Mitsubishi សាងសង់ផ្ទះនៅលើកោះ ហាស៊ីម៉ា ជាជាងដឹក ចម្លងកម្មកររបស់ខ្លួនទៅមក ជារៀងរាល់ថ្ងៃ។ អាគារខ្ពស់សង់ពីថ្ម ត្រូវបានសាងសង់ឡើងក្នុងពេលតែម្តង​ ហើយគ្រួសារកម្មករ បានស្នាក់នៅជាមួយគ្នានៅទីផ្ទះសំណាក់នេះ ដោយប្រើបន្ទប់ដេក និងចង្រ្កាន។

ជាទីកន្លែង ដ៍សមរម្យដូចជាមាន រោងកុន ការិល័យគ្រូពេទ្យ សំណង់អាគារទ្រវែង ភោជនីយដ្ឋាន និងរង្គសាល ត្រូវបានគេបន្ថែមក្រោយ ទៀត។ ទីក្រុងទាំងមូលបានចំរើនលូតលាស់ ជាសហគមន៍អតិសុខុម [មានអ្វីៗគ្រប់យ៉ាងដូចជាក្រុងធំដែរ]។ ភាពស្មុគស្មាញ ត្រូវបានតភ្ជាប់នឹង រូងក្រោមដី ដែលភ្ជាប់រវាងទីក្រុង។ ១៩៥៩ ជាឆ្នាំ ដែលកោះហាស៊ីម៉ា ក្លាយជាទីក្រុងមួយលើផែនដី ដែលមានប្រជាជនរស់នៅណែនណាន់តាន់តាប់ ដល់ទៅចំនួន៥២៥៩នាក់ មានន័យថា ប្រជាជន ៨៣៥នាក់ រស់នៅលើផ្ទៃដី ១ហិតា[2.5 acres*4/10]។

មិនមែនគ្រប់គ្នាដែលរស់ នៅកោះ ហាស៊ីម៉ា រស់នៅទីនោះដោយជំរើសទេ។ ក្នុងកំឡុងសង្រ្គាមលោកទី២ រដ្ឋាភិបាលជប៉ុន បានបង្ខំអោយពលករជនជាតិ ចិន និងកូរ៉េ ធ្វើការនៅលើកោះ ហាស៊ីម៉ា។ ពលករកូរ៉េចំនួនពី១២២ នាក់ បានស្លាប់ ក្នុងចំណោម៥០០នាក់ ត្រូវបង្ខំ អោយធ្វើការ ពីឆ្នាំ ១៩៣៩ ដល់ ឆ្នាំ១៩៤៥ ក្នុងរ៉ែធ្យូងថ្មក្រោមដី។

បន្ទាប់ពីសង្រ្គាមលោកលើកទី២ កម្មករបានរៀបចំជីវិតរស់នៅរស់ ខ្លួនមានភាពប្រសើរជាងមុន។ ប្រណិតភាពទាន់សម័យ ដូចជាទូរទស្សន៍ វិទ្យុ និងរោងកុន ត្រូវបានបង្កើតឡើងក្រោយ សង្រ្គាមលោកទី២។ ហើយកោះដែលគ្មានរុក្ខជាតិដុះមួយនេះ បានបញ្ចេញស្លឹករុក្ខជាតិ ជាមួយនឹងសួនឧទ្យានតូចៗ និងថែទាំដោយ កម្មករដែលមានលំនៅទីនោះ។ ទោះបីយ៉ាងណា ពេលវេលាមាសនៃ ហាស៊ីម៉ា មានរយៈពេលខ្លីណាស់។ នៅខែ មករា ១៩៧៤ ប្រេងកាតបានក្លាយជាប្រភពថាមពលដ៍សំខាន់របស់ពីភពលោក ជំនួសអោយធ្យូងថ្ម Mitsubishi ក៍បានបញ្ចេញអោយដឹងថា រ៉ែថ្យូងថ្មអាចត្រូវបិទទ្វា។ ក្រោយមក នៅខែ មេសា អ្នកមានលំនៅដ្ឋានចុងក្រោយបង្អស់នៃ ហាស៊ីម៉ា ត្រូវបានគេដឹកចំឡង ទៅរស់នៅលើដីគោក ហើយកោះទាំងមួយ ត្រូវបានគេបិទជាអចិន្រ្តៃយ៍។

អ្វីដែលបន្សល់ទុក គឺឋិតនៅគង់វង់ដូចកាលពី កោះនេះជាក្រុងមានមនុស្សរស់នៅកកកុញ។ ការិយាល័យពេទ្យនៅមាន ម៉ាស៊ីន អេចសារ៉េ នៅឡើយ និងក៍នៅមានកៅអីសំរាប់ពិនិត្យរោគថែមទៀត។ ប្រដាប់ប្រដាកូនក្មេងបែកបាក់ នៅតែមាននៅ ក្នុងលំនៅដ្ឋានដែលគ្មានមនុស្សរស់នៅ គឺអាគារប្រជុំជននោះ។ រូងក្រោមដីដែលភ្ជាប់រវាងទីក្រុងនៅតែ អាចប្រើបាន ប៉ុន្តែពេលនេះវាមានសភាព រញេរញៃ ដោយការគូសវាសលេងនៅតាមជញ្ជាំងសាធារណៈ។ ទូរទស្សន៍ចាស់ៗ ចង្ក្រាន គឺជា ភស្តុតាងបង្ហាញពីវត្តមាននៃ ម្ចាស់ផ្ទះពីមុន។

រចនាសម្ព័ន្ធនៃកោះ នៅតែមានទំរងល្អគួរអោយកត់សំគាល់ បើគិត ពីរយៈពេលជាង ៣ទស្សវត្ស ដែលមិនមានការយកចិត្តទុកដាក់។ ជញ្ជាំងដែលធ្វើពីផ្ទាំងសិលាខ្លះ មានប្រហោងនិងបែកបាក់ ប៉ុន្តែសំណង់ធ្វើពីស៊ីម៉ង នៅតែមិនមានខូចខាតជាដុំខំភួនទេ។ បង្អួចបែកបាក់ធ្លាក់ឃាំង ច្រករបៀងសំយាប់ ផ្ទះ[អាប៉ាត់តាម៉ង់] ជាទីតាំងគ្រោះថ្នាក់នៅកន្លែងទ្រុឌទ្រោមនេះ។ ប៉ុន្តែច្រករបៀង ក្នុងការរិយាល័យក្រុមហ៊ុន គួរអោយភ្ញាក់ ផ្អើលដែលវាមិនខូចខាត។ ទីក្រុងនៅបន្តស្ងាត់ជ្រងំ មិនឆ្ងាយប៉ុន្មានពីសមុទ្រ ជាកោះខ្មោចដែលគេបោះបង់ចោល។ កោះនេះ នឹងទទូលបានភ្ញៀវទេសចរណ៍បន្ថែមទៀត នាពេលអនាគត។ មន្ត្រីជប៉ុន បានដាក់ពាក្យសុំឋានៈ ជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោក សំរាប់កោះ ហាស៊ីម៉ា ហើយ។

នៅមានបន្តនៅប្លកពេលក្រោយទៀត។ ដកស្រង់ពីគេហទំព័រhowstuffworks.com

Friday, April 17, 2009

ទីក្រុងទំនើបទាំងង៥ ដែលត្រូវគេបោះបង់ចោល [ត] (5 Modern Abandoned Cities)

By Josh Clark


ទីក្រុងទី៣៖ (Part of) Detroit, រដ្ឋ Michigen នៃសហរដ្ឋអាមេរិក

The arcade with a view of the ticket counters at the abandoned Central Michigan Depot in Detriot

ទីក្រុងទំនើបបំបរបង់ចោលខ្លះ ជាផ្នែកនៃទីក្រុងដ៍សំខាន់។ ប្រហែលនេះជាឧទាហរណ៏ល្អបំផុត សំរាប់ខ័ណ្ឌមួយដែលបាន រកឃើញនៅក្នុងក្រុង Detroit។ ទីក្រុងម៉ូទ័រ ជាឈ្មោះបានទទួលដោយសារ ក្រុងនេះជាទីតាំងនៃឧស្សហកម្មរថយន្តមួយ ក្នុងពិភពលោក។ ក្នុងទស្សវត្សឆ្នាំ១៩២០ រោងចក្រសង្វាក់ផលិតកម្ម នៃក្រុមហ៊ុន Henry Ford បានដឹកនាំផលិតរថយន្តខ្នាតតូច និងត្រាក់ ដ៍ធំមួយ និងមានថោកជាងមុន។ នៅទស្សវត្សឆ្នាំ១៩៥០ Detroit មានប្រជាជនរស់នៅចំនួន២លាននាក់ និងធ្លាប់ជាទីក្រុងធំបំផុតទី៣ នៃសហរដ្ឋអាមេរិក។

ទីក្រុងនេះ មានអាត្រាអ្នកធ្វើការងារ និងប្រាក់ចំណូលខ្ពស់ ក្នុងតំបន់ អាគារល្អប្រណិតបានចាប់ផ្តើម ទីប្រជុំជនDetroit ជាមួយអាគារខ្ពស់ៗ។ ស្ថាបត្យកម្មដ៍ល្អក្បូរក្បាច់រចនា បានតែងលំអ អាគារការិយាល័យ និងសាលមហោស្រព។ Detroit ធ្លាប់ជាទីក្រុងដ៍រីចំរើន និងអាគារនៃទីក្រុងនេះ ឆ្លុះបញ្ចាំងពី អំណាច ទ្រព្យសម្បត្តិ និងឧស្សហកម្មរថយន្ត ដែលកាន់តែកើនឡើង។

ទោះបីយ៉ាងណា នៅទស្សវត្សឆ្នាំ១៩៧០-៨០ ឧស្សហកម្មរថយន្តរបស់សហរដ្ឋអាមេរិក បានឋិតក្នុងអោនភាពក៍ដោយ។ Detroit បានឆ្លុះបញ្ចាំងនូវការធ្លាក់ចុះ ដោយសាររោងចក្រផលិតរថយន្ត បានជួបប្រទះភាពច្របូកច្របល់ ដោះស្រាយមិនបាន។ ឆ្នាំ១៩៧៩ រោងចក្ររថយន្តធំទាំង៣ (Chrysler, Ford and General Motors)បានផលិត៩០ភាគរយនៃ រថយន្តលក់អស់ក្នុងសហរដ្ឋអាមេរិក។ ឆ្នាំ២០០៥ តួលេខបានធ្លាក់ចុះ៤០ភាគរយ។ ចាប់តាំងពី Detroit ជាទីក្រុងរីកចំរើន ដោយផ្អែកលើឧស្សាហកម្មរថយន្ត មិនបានជួយអ្វីទេនៅពេល ដែលរោងចក្រផលិតឡាន បានជួបនឹងការប្រណាំងប្រជែង ជាមួយនឹងក្រុមហ៊ុនផលិតឡានបរទេស។

មិនមែនគ្រាន់តែ ដោយសារការប្រណាំងប្រជែង រោងចក្រផលិតឡានបរទេស ដែលនាំអោយស្លាប់ទីប្រជុំជន Detroit ទេ ការធ្វើជាយក្រុង ភាវូបនីយកម្ម (Suburbanization) ក៍ជាមូលហេតុសំខាន់មួយដែរ។ ប្រជាជនចាប់ផ្តើមរើចេញពីទីក្រុង នាំទាំងលុយកាក់ទ្រព្យសម្បត្តិទៅជាមួយផង។ ដោយដីក្នុងទីក្រុងមានទំហំតូច ក្រុមហ៊ុនឡានត្រូវការសាងសង់ថ្មី និងធំជាងមុន នៅជាយក្រុង ពីព្រោះពេលនោះរថយន្តបានទទួលការពេញនិយម ជាបន្តបន្ទាប់។ គ្រប់ផ្នែកទាំងអស់នៃ Detroit ត្រូវបានទុកចោល ក្នុងខណៈករណីខ្លះ ដូចជាអាគារទ្រុឌទ្រោមមួយចំនួន នៅបន្តបើកទ្វាដដែល។

Detroit បានចាប់ផ្តើមចុះខ្សោយខ្លាំង។ ម្ចាស់អាគារ បានចេញពីការវិនិយោគរបស់ខ្លួន ដោយឯងៗ ដោយសារ មិនអាចលក់ឬជួលបាន។ អ្នកវិនិយោគទុនខ្លះ បានព្យាយាមកែច្នៃអាគារ ជាថ្មីជាមួយនឹងមុខរបរថ្មី ឧទាហរណ៏ដូចជា៖ រោងសំដែងខ្លះបានកែច្នៃទៅជា រោងបញ្ចាំងកុន។ នៅទីបញ្ចប់ កង្វះខាតភ្ញៀវ បានបណ្តាលអោយអាគារជាច្រើន បានដូលរលំដោយឯងៗ។ ច្រើនឆ្នាំក្រោយមក អាគារការិយាល័យ សណ្ឋាគារ ព្រះវិហារ រោងមហោស្រព ផ្ទះសំបែង រោងចក្រ ហាងលក់ទំនិញ បានបោះចោលទុកអោយស្អុយរលួយ។ ការបែកបាក់រប៉ាត់រប៉ាយ គឺជាការរំលឹកអំពីសារៈសំខាន់ ទីក្រុងនេះការពីអតីតកាល។

កិច្ចព្យាយាមធ្វើអោយរស់ឡើងវិញ កំពុងកែរទំរង់ខ័ណ្ឌមួយនៃ Detroit នេះ។ តំបន់បំបរបង់ចោលមួយចំនួន កំពុងចាប់ផ្តើមប្រសើរ ដោមានអាគារថ្មីៗ ឫការសាងសង់ចំណតរថយន្ត លើគ្រឹះអាគារចាស់។ ហើយប្រពៃណីមិនធម្មតា មានអានុភាពលើ ការវិនាសនៃទីក្រុង។ ក្នុងទស្សវត្សឆ្នាំ១៩៧០ ការដើរបំផ្លាញដោយដុតអាគារ គ្មានមនុស្សរស់នៅ នៅថ្ងៃបុណ្យ ហាលូវិន (Halloween) បានបង្កើតទំលាបមួយ ដែលក្រោយមកត្រូវគេ ស្គាល់ថា យប់បីសាច (Devil's Night)។

ទំលាប់នេះ បានបន្តរហូតដល់ទស្សវត្សឆ្នាំ១៩៩០ ប៉ុន្តែក្នុងឆ្នាំ១៩៨៤ ជាឆ្នាំដែលទំលាបនេះកាន់តែរំជើបរំជួល ដោយមានភ្លើងឆេះជាង៨០០ដង គ្រាន់តែក្នុងចន្លោះ ចាប់ពីថ្ងៃ ៣០ តុលា ដល់ វិច្ឆិកា ប៉ុណ្ណោះ។

ការផ្លាស់ប្តូរសេដ្ឋកិច្ច បាននាំអោយស្លាប់ទីក្រុងទំនើបមួយទៀត នៅប្រទេសជប៉ុន នឹងមាន [ត] ក្នុងប្លុកពេលក្រោយ។

ដកស្រង់ចេញ ពីអត្ថបទភាសាអង់គ្លេសក្នុងវេបសាយhowstuffworks.com

Wednesday, April 15, 2009

ទីក្រុងទំនើបទាំង៥ ដែលត្រូវគេបោះបង់ចោល [ត] (5 Modern Abandoned Cities)

By Josh Clark

ទីក្រុងទី៤៖ Santa Laura ប្រទេស Chile

Humberstone នៃ Chile ត្រូវបានបង្កើតក្នុងកំឡុងឆ្នាំ១៨៦២ ជាមជ្ឈមណ្ឌលរ៉ែនីត្រាត នៃ Oficina La Palma។ ក្នុងឆ្នាំ១៩២៥ ទីនេះត្រូវបានគេប្តូរឈ្មោះទៅជា Humberstone បន្ទាប់ពី អ្នកគ្រប់គ្រងរ៉ែជនជាតិអង់គ្លេសម្នាក់ បានគាំទ្រសម្បត្តិនៃទីក្រុងដ៍តូចមួយនេះ។ ទាំង Humberstone និង Santa Laura បានលូតលាស់ជាមួយគ្នាដោយ ការចែករំលែកសម្បត្តិរ៉ែនីត្រាត។ ទីប្រជុំជនទាំងពីរ បានសំឡឹងឃើញថ្ងៃដ៍សែនរីករាយ របស់ខ្លួន គឺមជ្ឈមណ្ឌលដំណើរការ និងជីករ៉ែនីត្រាតរួម ក្នុងចន្លោះទស្សវត្សឆ្នាំ១៩៣០-១៩៤០។ នីត្រាត ជាសារធាតុចំបងក្នុង Fertilizer ប៉ុន្តែនៅចន្លោះទស្សវត្ស ១៩៣០ សារជាតិជំនួយសំយោគ មានតំលៃ ថោកត្រូវបានគេបង្កើតឱ្យមាន ធ្វើអោយប៉ះពាល់រ៉ែនីត្រាត ឫ Saltpeter ដែលហួសសម័យ។

តំរូវការសំរាប់នីត្រាត បានថយចុះបន្តិច ទីក្រុងទាំងពីរ Humberstone និង Santa Laura បានចាប់ផ្តើមចុះអន់ថយខាង ឧស្សហកម្ម ដែលទីក្រុងទាំងពីរមាន។ ទីក្រុងទាំងពីរ រងការលំបាកបន្តិចម្តងៗ អស់រយៈពេលជាង៣ទស្សវត្ស នៅទីបញ្ចប់ ត្រូវគេបោះបង់ចោល ទាំងស្រុង។

ប្រជាជនបានចាកចេញដោយបន្សល់ ទុកនូវអ្វីៗ នូវសភាពដើម ឫសន្ថានដើម ខ្សាច់ស្ងូតពីសមុទ្រខ្សាច់ បានហុយគ្របដណ្តប់លើ សាលារៀន និងសាលមហោស្រព ដ៍ស្ងាត់ជ្រងំ។ នៅមានម៉ាស៊ីនរបស់ រោងចក្រ និងផ្ទះអ្នកបំរើការងាររោងចក្រ បន្សស់ដល់បច្ចុប្បន្ន ថ្វីត្បិតវាទ្រុឌទ្រោមបន្តិចមែន។

Humberstone និង Santa Laura ជួបជីវិតថ្មីជាយថាហេតុ ពេលនេះក្លាយជាសារៈមន្ទីរដ៍ធំបំផុតមួយ។ ថ្វីបើក្រុងទាំងពីរ ត្រូវបំបរបង់ចោលក្តី តែវិញ្ញា ព្រលឹង នៃសង្គមដែលវាធ្លាប់មាន មិនអាចត្រូវគេបំភ្លេចបានទេ។ ក្នុង Humberstone និង Santa Laura សហជីពភាវូបនីយកម្ម Chilean បានរួមគ្នាបង្កើតកំលាំងថ្មីមួយ ប្រើសម្បទានរបស់ទីក្រុង ដើម្បីការអភិវឌ្ឍន៍ កសិកម្មពិភពលោក គឺជាការមិនអាចគណនាបាន។ អ្វីដែលជាងនេះទៅទៀតនោះ រឿងពីតប្រាកដបំផុត ប្រជាជនក្នុងទីក្រុង បានកាត់ផ្តាច់ជីវិត ចេញពីឆ្នេរខ្សាច់ដ៍អាក្រក់ ជាហេតុផលសមរម្យមួយ រំលឹកដល់ទីក្រុងទាំងពីរ ដូចដែលរដ្ឋាភិបាលនៃ ប្រទេសនេះមានការបារម្ភ។

នៅឆ្នាំ១៩៧០ រដ្ឋាភិបាលនៃប្រទេស Chile បានប្រកាសដាក់ទីក្រុងទាំងពី ជាកេរមតកជាតិ។ ហើយក្នុងឆ្នាំ២០០៥ ទីក្រុងទាំងពីរ ត្រូវបានផ្តល់ឋានៈ ជាបេតិកភណ្ឌពិភពលោក ដោយ អង្គការនៃវប្បធ៌ម វិទ្យាសាស្រ្ត និងការអប់រំ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNESCO ។ រំពឹងថាការប្រកាសនេះ នឹងជួយការ ពារ ក្រុងទាំងពីរ ពីការបំផ្លាញ ឫអភិវឌ្ឍន៏ នឹងជួយធានាការថែរក្សាទុក នូវអនាគតនៃក្រុងនេះ។

មិនមែន ទីក្រុង បំបរបង់ចោល សុទ្ធតែមានភ័ព្វបែបនេះទេ។ សូមរងចាំ អានប្លកលើកក្រោយ។

ដកស្រង់ពី HowStffWorks.com

Tuesday, April 14, 2009

ទីក្រុងទំនើបទាំង៥ ដែលគេបោះបង់ចោល (5 Modern Abandoned Cities)

By Josh Clark


ក្នុងខែ ឧសភា ២០០៨ មន្រ្តីខេត្ត Sichuan ប្រទេសចិន បានប្រកាសថា ទីក្រុង Beichuanអាចត្រូវបានប្តូរទៅជនបទ ក្បែរនោះ ហើយទុកទីក្រុងនោះជាទីក្រុងចាស់ ដួលរលំ។

Beichuan, China, May 2008, following an earthquake which killed more than 50,000 people. The city may be rebuilt elswhere.


Beichuan គឺជាទីតាំងមួយ ក្នុងតំបន់ដែលការរញ្ជួយដី បាន ប៉ះខ្លាំងជាងគេ ដែលសំលាប់មនុស្សជាង៥ម៉ឺននាក់។ កំលាំងរញ្ជួយបានបំផ្លាញ អាគារជាច្រើនក្នុងទីក្រុង ហើយចំណែក អាគារដែលនៅឈរត្រង់ទាំងនោះ ក៍មិនមានសុវត្ថិភាពសំរាប់ ប្រជាពលរដ្ឋរស់នៅទីនោះដែរ។

បើទីប្រជុំជនទីក្រុង Beichuan និងក្លាយជាទី ក្រុងខ្មោច ពាក្យនេះធ្វើអោយនឹកឃើញដល់ រូបភាពរខេករខាក តាមដងផ្លួវភាគលិចនៃសហរដ្ឋ អាមេរិក។ អាគារឈើដ៍ទ្រុឌទ្រោម ជាកំទេចកំទីនៃទីក្រុងទំនើបបំផុត។ ប៉ុន្តែ Beichuan គឺជាទីកន្លែងទំនើប និងស្រាប់តែ ភ្លាមៗក្លាយជាទីក្រុងសម័យដែលគេ បោះបង់ចោល។

មានទីក្រុងសម័យ បំបរបង់ចោលមួយចំនួនទៀត នៅជុំវិញ ពិភពលោក ទីក្រុងនីមួយៗមានរឿងគួរអោយចាប់អារម្មណ៍ ប្រហាក់ប្រហែលគ្នា។ ដូចជា៖ Beichuan ត្រូវបោះបង់ចោល ក្រោយពេលមហន្តរាយរញ្ជួយដីដ៍ធំ។ San Zhi នៅតៃវ៉ាន់ ត្រូវបំរបង់ចោល ដោយមានហេតុផលជាច្រើន ដែលមានមនុស្ស តិចតួច អាចយល់បាន។ ទីក្រុងខ្លះទៀតដូចជា៖ Detroit ជាសង្កាត់មួយត្រូវបោះបង់ចោលដែរ។

ហាក់នៅមានភាព ច្បាស់លាស់នៅឡើយ អំពីរឿងរាវជុំវិញទីក្រុងទាំងនោះ គិតទៅដូចជាចំឡែក ដោយទីក្រុងជិតខាងនោះនៅមានមនុស្ស ច្រើនកុះករមមាញឹកប្រចាំ។ ប្រហែលជាដោយសារ លទ្ធភាពរស់យើងទាក់ទងនឹងប្រជាជន ដែលបានរស់នៅទីនេះ ជាមូលហេតុធ្វើអោយអារម្មណ៏នឹកមមៃ ថានោះជាទីក្រុងខ្មោច។

យ៉ាងណាក្តី ការទាក់ចិត្តនឹងទីក្រុងបំបរបង់ចោល មិនមាន អ្វីធ្វើអោយស្លុតចិត្តទេ។ ក្នុងស្មារតីនេះ ទីក្រុងនេះជាទីក្រុង៥ ដែលអ្នកអាចនឹងចាប់អារម្មណ៍។

ក្រុងទី៥៖ Prypiat ប្រទេស Ukraine

The bumber car ride in the abandoned city of Prypiat evacuated after the 1986 Chernobyl power plant explosion.

ខែមេសា ១៩៨៦ ការផ្ទះដ៍កក្រើកមួយ បានកើតឡើង នៅឯស្ថានីយ៍កំដៅ ដើរដោយថាមពលនុយក្លេអែធំទី៤ នៅ Chernobyl ក្នុងអតីតសហភាពសូវៀត ក្រោមមកជាប្រទេស Ukraine។ នេះគឺជាមហន្តរាមដ៍អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត នៃការផលិតថាមពលនុយក្លេអែ។ ការសាយភាយជាតិពុលវិទ្យសកម្ម ពីការផ្ទុះ បានបណ្តាលអោយមនុស្សរាប់ពាន់នាក់ ស្លាប់បាត់បង់ជីវិតក្នុង Ukraine, រូស៊ី, និងប្រទេសជាតិជុំវិញនោះដល់ឆ្នាំ២០០៦។ មន្រ្តី សូវៀត[ពេលនោះ] ត្រូវបានគេរិះគន់ថា មិនបានធ្វើសកម្មភាព យ៉ាងរហ័ស ព្រមានដល់ប្រជាជនក្នុងតំបន់គ្រោះថ្នាក់។ ទីក្រុងមួយចំនួន ក្រោយមកត្រូវបានគេបោះបង់ចោល ហើយរដ្ឋាភិបាលបានដាក់ បរិវាណមានអង្កត់ផ្ចិត ១៨ ម៉ែលជាតំបន់ហាឃាត់។

ក្រុងChernobyl ជាទីប្រជុំជនមួយ ដែលមានកម្មករដាំដំណាំរស់នៅ Prypiatទាំងមូលក៍ឋិតក្នុងតំបន់ហ៊ាមឃាតដែរ។ ទីក្រុងដែលមានមនុស្ស៤៤,០០០នាក់ ពេលនេះ បានបោះទីតាំងថ្មីនៅចំងាយមិនដល់៣ ម៉ែលពីតំបន់មហន្តរាយ ដែលការជំលាសមនុស្ស ធ្វើឡើងក្នុងរយៈពេល ៦០ម៉ោងគ្រោះថ្នាក់ផ្ទុះ។ Prypiat ហាក់ដូចជា គេនឹងបោះបង់នៅពេលណាមួយខាងមុខនេះ គេប៉ាន់ប្រមាណថា តំបន់ មិនមានសុវត្ថិភាព សំរាប់មនុស្សជាតិរស់នៅ ក្នុងរយៈពេលរាប់រយឆ្នាំ យោងតាមកំរិតនៃការសាយភាយ។

មានមនុស្ស ប្រកបដោយសេចក្តីក្លាហាន ប្រហែលពីរ បីនាក់ បដិសេធគ្រោះថ្នាក់នោះថា ជាការកុហកអំពីតំបន់ហាមឃាត់ និងPrypiatទាំងមួល។ មនុស្សខ្លុះទៀត មានរហូតដល់ទៅលួចរបស់ របរ ក្នុងទីក្រុងថែមទៀត។ Prypiat ទាំងមូលបានគ្រប់ដណ្តប់ ដោយរុក្ខជាតិ។ ទីធ្លាបាល់ទាត់ក្លាយជាព្រៃ។ សត្វព្រៃដូចជា ខ្លាឃុំ ក្តាន់ រមាំង ប្រើស រស់នៅក្នុងអាគារ បាក់បែកបន្សស់ទុកចោល។ Prypiat ដូចជាកកស្ទះក្នុងពេលនេះ សូនបន្លែនៅតែមានរង ធូលីគ្របដណ្តប់បន្ទប់សាសា រៀន និងការរៀបចំតុបតែងកាលពីថ្ងៃ ពិធីមួយនៃខែឧសភា នៅតែឋិតនៅទីនោះជាលំដាប់លំអរ Prypiat។ Prypiat ធ្លាប់ជាទីក្រុងមួយមមាញឹកគួរសម មានអាគារខ្ពស់ៗ មានសួនកំសាន្តសប្បាយ។ ពេលនេះវត្ថុកំសាន្តទាំងនោះ ឋិតនៅនឹង មួយកន្លែង។ រុក្ខជាតិបានដុះពេសពេញឡើងវិញ នៅកន្លែងដែលមនុស្សធ្លាប់រស់នៅ។

នៅមាន (ត) នៅប្លកក្រោយ

ដកស្រង់ចេញពីអត្ថបទភាសាអង់គ្លេស ក្នុងវេបសាយ howstuffworks.com

Monday, April 13, 2009

Red Protester Rocked New Year Festival In Thailand



ថ្ងៃទី១៣ មេសា ២០០៩ សភាពចលាចលក្នុងប្រទេសសៀម


មានបុរសក្រុមបាតុករអាវក្រហម ក្រុមប្រឆាំងនឹងរដ្ឋាភិបាល ត្រូវបានសំលាប់នៅក្នុងរាជធានីបាងកក។ មនុស្សជាង១០០ នាក់ផ្សេងទៀតរងរបួសក្នុងអំពើរហឹង្សា កាលពីថ្ងៃច័ន្ទ ក្នុងខណៈពេលមានការប៉ះទង្គិចគ្នា រវាងបាតុករទាមទាអោយ លោកអាពីស៊ីត និងរដ្ឋាភិបាលរបស់លោក ចុះចេញពីតំណែង និងក្រុមទាហានប្រដាប់អាវុធ។
ផ្សែងខ្មៅខ្មួរខ្មាញ់ទៅលើអាកាស និងសំលេងបាញ់គ្រាប់កាំភ្លើង រ៉ុកកែតក្នុងទីក្រុង ខណៈដែលបាតុករបានប្រើប្រាស់ ជំពាមកៅស៊ូ កាំបិតផ្គាក់ វាយប្រហារជាមួយទាហាន ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ។


ភាពច្របូកច្របល់ខាងនយោបាយ


អស់រយៈពេលជាង១២ម៉ោង នៅថ្ងៃច័ន្ទ ក្រុមអាវក្រហមដែលគាំទ្រដោយ អតីតនាយករដ្ឋមន្រ្តីបណ្តេញចេញពីតំណែង ថាក់ស៊ីន និងទាហានបានធ្វើអោយស្ទះផ្លូវ ដោយការដេញវាយគ្នាតាមដងផ្លូវនោះ។ នាពេលព្រឹកព្រហាមស្រាងៗ ទាហាន បានចាប់ផ្តើមបំបែកក្រុមអាវក្រហម ដែលកំពុងកាន់កាប់វិមានរដ្ឋាភិបាល និងការិយាល័យនាយករដ្ឋមន្រ្តី ដែលគេយកធ្វើ ជាទីតាំង។


ក្រុមបាតុករបានដុតកំទេចឡានក្រុង ដើម្បីឃាំងទាហានដែលព្យាយាមបិទផ្លូវ មិនអោយក្រុមបាតុករបន្ថែមទៀត ចូលទៅ កាន់វិមានរដ្ឋាភិបាលបន្ថែមទៀត។


លោក Roberto Herrera-Lim, Asia Director សំរាប់ Eurasia Groupបានប្រាប់ អាល់ចាហ្ស៊ីរ៉ា៖ ទាហាន និងរដ្ឋាភិបាល មើលស្រាលដំណោះស្រាយនៃក្រុមបាតុករ ដែលជំរុញអោយមានការ ប្រឈមមុខដាក់គ្នា ពួកគេមិន បានត្រៀមទុកជាមុន។ លោក និយាយថា រដ្ឋាភិបាលថៃ និងទាហានលេចចេញមក ជាមួយ ការប្តាជ្ញាចិត្តបណ្តេញ បាតុករ ចេញពីផ្លូវទាំងអស់


លោកបន្តថា៖ យើងសង្ឃឹមថានៅ២-៣ថ្ងៃខាងមុខនេះ រដ្ឋាភិបាលនឹងអាចជំរុញក្រុមបាតុករ អោយចេញពីទីក្រុងបាងកក។ មានចំណោតកាន់តែធំទៅៗ ពេលដែលការតស៊ូបានរាលដាលតាមដងផ្លូវ


សេចក្តីប្រកាសតាមទូរទស្សន៏ លោក អាពីស៊ីត បាននិយាយមុននេះថា រដ្ឋាភិបាលបាននិងកំពុង យកអស់លទ្ធភាពដើម្បីធានា សន្តិសុខសាធារណៈ


អាពីស៊ីត បានប្រកាសកាលពីថ្ងៃអាទិត្យ ដាក់ប្រទេសជាតិក្នុងគ្រាអាសន្ន គោលដៅនាំមកវិញនូវភាពស្ងប់ស្ងាត់ ហើយ ច្បាប់នេះនឹងនៅជាធរមាន ដរាបណានៅតែមានការចាំបាច់។ លោកថា ទាហានប្រើកំលាំងបាយដើម្បីការពារខ្លួន ប៉ុណ្ណោះ ហើយលោកថា ក្រុមបាតុករបានរឹបអូសឡានដឹកផុងឧស្ម័ន ចំនួន៣ និងគំរាមបំផ្ទុះផុងឧស្ម័ននោះទៀត


For more information in English Here.

Sunday, April 12, 2009

49 Red-Shired Protesters Injured In Bangkok, The Government Canceled All Its Festivities

បាងកក ថ្ងៃ១២ មេសា ២០០៩ ទិដ្ឋភាពមន្ត្រីបូលីសថៃបំបែកហ្វូងបាតុករអាវក្រហម_រូបថតAP

បាងកក_ទាយហានថៃរាប់រយនាក់ ប្រដាប់ដោយស្វ័យប្រវត្តិ ចាប់ផ្តើមបោសសំអាតក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាល អោយចាកចេញពីវិថីសំខាន់បំផុត ក្នុងទីក្រុងបាងកកនៅព្រឹកព្រហាមថ្ងៃច័ន្ទ។ ក្រុមបាតុករបានតប ត មកវិញដោយគ្រវែងគ្រាប់បែកសាំងមួយគ្រាប់ ទៅលើខ្សែត្រៀមកងកំលាំង យោធា។

យ៉ាងហោចណាស់មានប្រជាជនប្រមាណ៤៩នាក់ ទទួលរងរហួសក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាលើកទី១រវាង បាតុករ២ក្រុម ដែលធ្វើកុប្បកម្មនៅកិច្ចប្រជុំអាស៊ាន និងបន្តរហូតដល់ថ្ងៃទី១២ មេសា នៅបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ នៅក្រៅប្រទេស លោកថាក់ស៊ីន អំពាវនាវអោយមាន បដិវត្តន៍មួយ។

ក្នុងខណៈពេលរដ្ឋាភិបាល ប្រកាសដាក់ប្រទេសក្នុងគ្រាអសន្ន ក្រុមបាតុករអាវក្រហមបានត្រួតត្រា ដងវិថីសំខាន់ៗជាច្រើននៅទីក្រុងបាងកក។ ក្រុមបាតុករ ក៍បានរឹបអូសរថយន្តក្រុងមួយចំនួន និងបានអបអរសាទរជោគជ័យរបស់ពួកគេ ក្នុងការដណ្តើមបានរថយន្តយោធាផងដែរ។ នេះជា ឧទាហរណ៍ដ៍ខ្លាំងក្លាមួយ នៃភាពអាសន្ន និងហ្វូងមនុស្សឥតសណ្តាប់ធ្នាប់ ដែលក្រុមបាតុករអាវ ក្រហមបានវាយកំទេចរថយន្ត ដឹកនាយករដ្ឋមន្ត្រី និងជំនួយការរបស់លោកនៅថ្ងៃអាទិត្យ។

ការប៉ះទង្គិចបានចាប់ផ្តើមនៅវាលាម៉ោង ៤-៥ទាបភ្លឺ។ កងទ័ពប្រយុទ្ធ ធ្វើប្រតិបត្តិការយ៉ាងឆាប់ រហ័សដើម្បីបំបែកហ្វូងបាតុករ ដែលកំពុងត្រូតត្រាចំនុចប្រសព្វសំខាន់ៗ។ នាយទាហានបានបាញ់ រាប់រយគ្រាប់ចេញពីកាំភ្លើង M16 ដោយមិនច្បាស់ថា ពួកគេតំរងទៅរកក្រុមអ្នកតវ៉ា ឬអត់ទេ។ សក្សីផ្ទាល់ភ្នែកបានអោយដឹងថា ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានគេបាញ់ ហើយអ្នករាយការណ៍ព៌តមាន អោយ Associated Press បានឃើញក្រុមអ្នកតវ៉ា គ្រវែងគ្រាប់បែកសាំងយ៉ាងតិច១ បានធ្វើអោយ ផ្ទុះក្នុងចំណោមខ្សែត្រៀមកងទ័ព។

នៅក្បែរសណ្ឋាគារ Century Park Hotel ក្រុមអ្នកទេសចរណ៍បរទេស ដែលបានឃើញហេតុការណ៍ បានប្រញាប់ប្រញាល់ រត់ឡើងឡានតាក់ស៊ីឆ្ពោះទៅកាន់ ប្រលានយន្តហោះអន្តរជាតិភ្លាមៗ។ មន្ត្រី នៃមជ្ឃមណ្ឌលសំរបសំរួលគ្រាអាសន្ន Erawan Emergency Coordination Center បាននិយាយថា មនុស្ស៤៩នាក់ បានរងរបួសទាំងសងខាង និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៤ ដែលនៅក្បែរ នោះ។

នៅថ្ងៃច័ន្ទនេះគឺជាសញ្ញា នៃការចាប់ផ្តើមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិរបស់ថៃ ជាធម្មតានេះជា ពេលសំរាកដ៍សប្បាយរីករាយបំផុត របស់ប្រទេសជាតិ។ តែរដ្ឋាបាលក្រុងបាងកក បានលុបចោល នូវពិធីផ្លូវការរបស់ខ្លួនទាំងអស់ ប៉ុន្តែថ្វីបើមានកុប្បកម្មក្តី ជនជាតិថៃ និងភ្ញៀវបរទេសមួយចំនួន បាននាំគ្នាចាប់ផ្តើម លេងល្បែងបាចទឹកដាក់គ្នាជាប្រពៃណី និងមានពិធីជប់លាងជាធម្មតា។

ឧត្តមសេនីយ៍ប៉ូលីស Vichai Sangparpai បាននិយាយថា ក្រុមបាតុកររហូតដល់ទៅជា៣ម៉ឺននាក់ បានរាយគ្នាស្កះ ជំវិញទីក្រុង។ រថយន្តប៉ូលីសឋិតនៅឯចំនុចប្រសព្វផ្លូវសំខាន់ៗ ត្រូវបានរិបអូស និងត្រូតត្រា ហើយ ក្រុមបាតុករបានប្រើ ឡានក្រុងបិទផ្លូវសំខាន់ៗ៤-៥កន្លែងក្នុងទីក្រុងថែមទៀត។ អតីតនាយករដ្ឋ មន្ត្រីបណ្តេញចេញពីតំណែង លោកថាក់ស៊ីន បានអំពាវនាវអោយមានបដិវត្តន៍ និងបាននិយាយ ថា លោកអាចនឹងត្រលប់ពីការនិរទេសខ្លួន ដើម្បីទៅដឹកនាំបដិវត្តន៍នោះ។

លោកថាក់ស៊ីន បាននិយាយតាមរយៈសារទូរស័ព្ទ ទៅកាន់គាំទ្រលោកដែលឋិននៅក្រៅ ការិយាល័យ អាពីស៊ីត ថា៖ ពេលនេះពួកគេបានដាក់ រថក្រោះនៅតាមដងផ្លូវនានា វាដល់ពេលសំរាប់ប្រជាជន ត្រូវចេញមកចូលរួមក្នុងបដិត្តន៍មួយ។ ហើយក្នុងពេលវេលាចាំបាច់ណាមួយ ខ្ញុំនឹងត្រលប់ទៅកាន់ ប្រទេសជាតិវិញ។
ព៌តមានភាសាអង់គ្លេស